ស្ត្រីម្នាក់ជួបគ្រោះថ្នាក់ចរាចណ៍ បោកក្បាលមានកកឈាមក្នុងខួរក្បាល ទទួលការវះកាត់ជោគជ័យ និងជាសះស្បើយ ក្រោមការជួយឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ

ភ្នំពេញ៖ អ្នកមីងសួស សារ៉ាន់ អាយុ ៥៩ឆ្នាំ
មកពីសហគមន៍ក្រីក្រក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ បានជួបគ្រោះថ្នាក់ចរាចណ៍ បោកក្បាលមានកកឈាមក្នុងខួរក្បាល ត្រូវបានបងស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ TYDA យកមកព្យាបាលបានជាសះស្បើយ ហើយបានចេញទៅផ្ទះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
