ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមចែកអំណោយរបស់សប្បុរសជន ជូនដល់ជនចាស់ជរាគ្មានទីពឹង និងគ្រួសារក្រីក្រ មកពីសង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ នៅភោជនីយដ្ឋានសុភមង្គលពោធិ៍សាត់ បានអញ្ជើញចូលរួមចែកអំណោយរបស់សប្បុរសជន ជូនដល់ជនចាស់ជរាគ្មានទីពឹង និងគ្រួសារក្រីក្រ មកពីសង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់ ចំនួន១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ១០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងថវិកា២ម៉ឺនរៀល ៕
