អភិបាលខណ្ឌមានជ័យ បើកកិច្ចប្រជ៉ំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងប្រគល់ភារកិច្ចជូន នាយករង និងប្រធានភូមិបាល ប្រចាំខណ្ឌមានជ័យ

ភ្នំពេញ៖ លោកហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជ៉ំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដើម្បីពិភាក្សាបញ្ហាប្រឈម ដំណោះស្រាយ ផែនការសំរាប់ពេលខាងមុខបន្តទៀត រួមទាំងពិធីប្រគល់ភារកិច្ចជូន លោក ជា វង្សចិន្តា នាយករង រដ្ឋបាលខណ្ឌមានជ័យ និងលោក ឡាយ ភិរុណ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីកម្ម សំណង់ និងភូមិបាល ខណ្ឌមានជ័យ។
ពិធីខាងលើនេះ ក៏មានការចូលរួមពីលោក/លោកស្រី អភិបាលរង លោកនាយក/នាយករង លោកអធិការខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថ លោកប្រធានភូមិភាគពិសេសខណ្ឌ លោកចៅសង្កាត់ទាំង៧ លោកមេប៉ុស្តិ៍ទាំង៧ លោកប្រធាន/អនុ.ផ្សារទាំង៣ លោក/លោកស្រីមន្ត្រីរាជការ និងលោកប្រធាន/អនុ.សន្តិសុខ ប្រចាំខណ្ឌមានជ័យផងដែរ៕
