ឧត្តមនាវីឯក ម៉ាន់ ស៊ីវណ្ណា និងឧត្តមនាវីឯក ទៀ សុខា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃខ្លឹមសារសម្រាប់ឆ្លាក់នៅលើស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង

ភ្នំពេញ៖ ឯកឧត្តម ឧត្តមនាវីឯក ម៉ាន់ ស៊ីវណ្ណា មេបញ្ជាការរងកងទ័ពជើងទឹក និង ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃខ្លឹមសារសម្រាប់ឆ្លាក់នៅលើស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា និងជាប្រធានក្រុមការងារខ្លឹមសារសម្រាប់ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង ៕
