**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យ មនុស្សស្លាប់ និងរបួស២នាក់ នៅក្រុងច្បារមន

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​០៩​ និង​៣៥​នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៥-៤៦​ ត្រង់​ចំណុច​ភូមិ​មុខ​ខេត្ត​ សង្កាត់​រការ​ធំ​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ​បត់​ឆ្លងផ្លូវ​ បណ្តាល​អោយ​មនុស្ស​ម្នាក់​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួសស្រាល​ ។​

​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​រថយន្ត​០១​គ្រឿង​ ម៉ាក​HYUNDAI​ ពណ៌​ស​ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​ 3A-0637​ អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​(​ចុះ​រត់គេច​)​ បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​ ។​ លុះ​មក​ដល់​ត្រង់​ចំណុច​ដូច​ខាងលើ​ បាន​ទៅ​បុក​ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​HONDA​ WAVE​ 100CC​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 1K-5450​ អ្នកបើកបរ​ឈ្មោះ​រឿ​ន​ ធន​បូ​រ៉ា​រ័​ត្ន​ ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ​ រស់នៅ​ភូមិ​រំលោង​ប្រ​ឃ្លះ​ សង្កាត់​សុ​ព័រ​ទេព​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ យ៉ែ​ម​ សុនី​តា​ ភេទ​ស្រី​ អាយុ​១៤​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ធ្នង់​ សង្កាត់​រការ​ធំ​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ ដែល​កំពុង​តែ​បើកបរ​នៅ​ខាង​មុខ​ស្រប​ទិស​គ្នា​ហើយ​បត់​ឆ្វេង​ឆ្លងផ្លូវ​ បណ្តាល​ឲ្យ​ឈ្មោះ​យ៉ែ​ម​ សុនី​តា​ ស្លាប់​នៅ​កន្លែង​កើតហេតុ​ និង​ឈ្មោះ​ រឿ​ន​ ធន​បូ​រ៉ា​រ័​ត្ន​ រង​របួសស្រាល​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញបាន​ចុះ​វាស់វែង​ និង​ធ្វើ​កំណត់ហេតុ​ ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ ចំពោះ​វត្ថុ​តាង​ទាំង​០២​គ្រឿង​ យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង