ថ្នាក់ដឹកនាំក្រុមហ៊ុនស្តារហ្គោល ក្រុងប៉ោយប៉ែត ឧបត្ថម្ភអង្ករ ១០តោន ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ លោក លោកស្រី ក្រុមប្រឹក្សាភិបាលទាំងអស់នៃក្រុមហ៊ុនស្តារហ្គោល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បាននាំយកអង្ករ ចំនួន១០តោនស្មើ (៤០០ការ៉ុង ក្នុងមួយការ៉ុង ២៥គីឡូក្រាម) មកប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ប្រើប្រាស់និងចុះបេសកម្មការងារផ្សេងៗ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមប្រឹក្សាភិបាលទាំងអស់នៃក្រុមហ៊ុនស្តារហ្គោល ដែលតែងតែផ្តល់អំណោយជា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈផ្សេងៗជាបន្តបន្ទាប់ ដល់ស្នងការដ្ឋាន។
លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជូនពរដល់ លោក លោកស្រី ក្រុមប្រឹក្សាភិបាលទាំងអស់នៃក្រុមហ៊ុនស្តារហ្គោល រកស៊ីទទួលទានមានបាន រីកចម្រើនទៅមុខជាបន្តបន្ទាប់ និងជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕
