សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសខួបចម្រើនជន្មាយុ៧១ ឈានចូល៧២ឆ្នាំ


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកបានផ្ញើសារជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងឱកាសខួបចម្រើនជន្មាយុ៧១ឈានចូល៧២ឆ្នាំ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់ សម្តេចក្រឡាហោម គម្រប់ ៧១ឆ្នាំ ឈានចូល៧២ឆ្នាំ ខ្ញុំ និងភរិយាសូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនសម្ដេចក្រឡាហោម សូមមានសុខភាពល្អ បរិបូរណ៌ កម្លាំងមាំមួន ប្រាជ្ញាសារតីភ្លឺស្វាង មានអាយុយឺនយូរ។។
