ឯកឧត្តម ប្រាក់ សុខុន អញ្ជើញសម្ពោធអគារ អនុវិទ្យាល័យអន្លង់តាសេក ១ខ្នង និងជួបសំណេះសំណាលជាមួយ បេក្ខជនទទួលជ័យលាភីជាប់បាក់ឌុប

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារអនុវិទ្យាល័យអន្លង់តាសេក ចំនួន ១ ខ្នង មាន ៦ បន្ទប់ ជួបសំណេះសំណាលជាមួយបេក្ខជន ដែលទទួលជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២១-២០២២ និងប្រគល់រថយន្តសង្រ្គោះចំនួន ២ គ្រឿង ជូនមណ្ឌលសុខភាពឃុំព្រែកអំបិល និងឃុំតាលន់ នៅភូមិអន្លង់តាសេកក្រោម ស្រុកស្អាង ខេត្តកណ្ដាល។
