**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ អញ្ជើញទស្សនកិច្ច និងជូនពរឯកឧត្តមប្រធានគណៈកម្មាធិការប្រជាជនខេត្តបាក់លីវ នៃប្រទេសវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ ប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញទស្សនកិច្ច និងជូនពរឯកឧត្តមហ្វាម វ៉ាន់ធៀវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាក់លីវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាខេត្តសម្ព័ន្ធមេត្រីភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាមដែលនឹងចូលមកដល់នាពេលខាងមុខ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងថាក្នុងនាមរូបខ្ញុំផ្ទាល់ និងគណៈប្រតិភូទាំងអស់ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានអញ្ជើញមកទស្សនកិច្ច និងជូនពរថ្នាក់ដឹកនាំ ព្រមទាំងកម្មាភិបាល និងប្រជាជនខេត្តបាក់លីវនៅពេលនេះ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា នេះគឺជាឱកាសនិងពេលវេលាដ៏មានអត្តន័យបំផុត ដែលខេត្តសម្ព័ន្ធមេត្រីជាប់មាត់សមុទ្រទាំងពីរបានជួបជុំគ្នា និងសួរសុខទុក្ខគ្នា បញ្ជាក់ពីកាយវិការដ៏ល្អប្រពៃ និងជាទំនៀមទំលាប់ដ៏ល្អផូរផង់ ដែលប្រទេសយើងទាំងពីរមានការទំនាក់ទំនងគ្នាតាំងពីយូរយារណាស់មកហើយ។

ក្នុងឱកាសនេះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាជនវៀតណាមទាំងអស់ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ អាយុយ៉ឺនយូរ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។

ឯកឧត្តម ហ្វាម វ៉ាន់ធៀវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាក់លីវ មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ពិតជារីករាយដែលបានទទួលដំណើររបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងគណៈប្រតិភូខេត្តព្រះសីហនុទាំងអស់ ដែលបានអញ្ជើញមកប្រសិទ្ធពរ ក៏ដូចជាសួរសុខទុក្ខថ្នាក់ដឹកនាំខេត្តបាក់លីវ ហើយសូមប្រសិទ្ធពរ និងអបអរសាទរការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ និងបានរាយការណ៍អំពីលក្ខណៈគ្រប់គ្រងមួយចំនួនអំពីសេដ្ឋកិច្ច សង្គមរបស់ខេត្តបាក់លីវ នៅក្នុងឆ្នាំ២០២២ ជូនដល់គណៈប្រតិភូខេត្តព្រះសីហនុផងដែរ។

ឯកឧត្តមប្រធានគណៈកម្មាធិការប្រជាជនខេត្តបាក់លីវ បានស្នើសុំឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៣ នឹងរួមគ្នារៀបចំខួប១០ឆ្នាំ នៃចំណងមិត្តភាព និងសហប្រតិបត្តិការ រវាងខេត្តព្រះសីហនុ និងខេត្តបាក់លីវ ដែលជាខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នា ហើយឯកឧត្តមនឹងទទួលការអញ្ជើញរបស់ខេត្តព្រះសីហនុ ហើយរៀបចំពេលវេលាដែលសាកសមដើម្បីអញ្ជើញទស្សនកិច្ចទៅកាន់ខេត្តព្រះសីហនុដ៏ស្រស់ស្អាត ដើម្បីបង្កើនចំណងមិត្តភាពរវាងខេត្តទាំងពីរកាន់តែកក់ក្តៅ។

ជាចុងក្រោយឯកឧត្តមប្រធានគណៈកម្មាធិការប្រជាជនខេត្តបាក់លីវ ក្នុងនាមថ្នាក់ដឹកនាំខេត្តបាក់លីវសូមប្រសិទ្ធពរជូនចំពោះឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងជាប្រធានគណៈប្រតិភូ និងសមាជិកទាំងអស់ ទទួលបាននូវជ័យជំនះ សុខភាពល្អបរិបូរណ៍ និងទទួលបានលទ្ធផលល្អថែមទៀតក្នុងការដឹកនាំកសាងខេត្តព្រះសីហនុឱ្យកាន់តែស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅកំសាន្តកាន់តែច្រើន។

គណៈប្រតិភូខេត្តព្រះសីហនុ បានជូនកាដូរអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំខេត្តបាក់លីវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយខាងថ្នាក់ដឹកនាំខេត្តបាក់លីវ ក៏មានជាវត្ថុអនុស្សាវរីយ៍ ក៏ដូចជាកាដូរជូនដល់គណៈប្រតិភូខេត្តព្រះសីហនុវិញផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង