នគរបាលស្រុកមោងឫស្សី អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទម្នាក់ ករណីហិង្សាដោយចេតនា

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ស គឹមឡុងអធិការនគរបាលស្រុកោងឫស្សី បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចុះអនុវត្តន៍ដីកាបង្គាប់ឱ្យនាំខ្លួនលេខ០៥ ត.ព្រ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ របស់លោក គា សី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង បង្គាប់ឱ្យនាំខ្លួនឈ្មោះ វុធ ឆាង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។
ការចុះអនុវត្តដីការនេះបានធ្វើឡើង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣វេលាម៉ោង១០និង ០០នាទីព្រឹកនៅចំណុចក្រុមទី៦ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញអនុវត្តតាមនីតិវិធី៕
