ឯកឧត្តម សក់ សេដ្ឋា អញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវជនបទ នៅភូមិសាស្រ្តឃុំចំនួន៤ ក្នុងស្រុកបវេល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សក់ សេដ្ឋា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល បានអញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវជនបទនៅលើភូមិសាស្រ្តឃុំចំនួន០៤:(បួរិល,ព្រៃខ្ពស់,ល្វា និងឃុំខ្លាចរមាស)។
បន្ទាប់ពីអញ្ជើញចុះពិនិត្យឯកឧត្តម សក់ សេដ្ឋា បានជួបសំណេះសំណាលជាមួយអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបានឧបត្ថម្ភថវិកាចំនួន ១០០$ជាថវិកា របស់ឯកឧត្តម ឈូក បណ្ឌិត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបួវិលជូនដល់អ្នកគ្រូសម្រាប់ទិញក្តាខៀនសរសេរហ្វឺត ដាក់ក្នុងបន្ទប់ថ្នាក់រៀន នៅសាលា បឋមសិក្សាស្វាយព្រៃ ឃុំល្វា៕
