ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញបិទការប្រកួតកីឡា កងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅសាលានាយទាហានសកម្ម

ភ្នំពេញ៖ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព បិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅសាលានាយទាហានសកម្ម ខេត្តកំពង់ស្ពឺ ។
