**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

បទវិភាគ៖នៅសតវត្សរ៍ទី២១ នាពេលបច្ចុប្បន្ន អាណានិគមនិយមត្រូវរលាយសាបសូន្យយូរណាស់មកហើយ


នៅថ្ងៃទីមួយនៃឆ្នាំថ្មីឆ្នាំសកល ២០២៣ លោក Pravind Kumar Jugnauth នាយករដ្ឋមន្ត្រីប្រទេសម៉ូរីសបានប្រកាសថា លោកបានចាប់ផ្តើមធ្វើការចរចាស្តីពីអធិបតេយ្យភាពរបស់ប្រជុំកោះ Chagos ដែលមានវិវាទជាមួយអង់គ្លេស ។ នេះមានន័យថា ដំណើរជំរុញឱ្យប្រជុំកោះ Chagos ត្រឡប់ទៅប្រទេសម៉ូរីសវិញបានចាប់ផ្តើមជាផ្លូវការ ។ ប្រការដែលធ្វើឱ្យសហគមន៍អន្តរជាតិកាន់តែរំពឹងទុកនោះគឺ អង់គ្លេសគួរតែប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះបញ្ហាប្រជុំកោះ Malvinas បន្ទាប់ពីដោះស្រាយវិវាទអំពីអធិបតេយ្យភាពរបស់ប្រជុំកោះ Chagos ព្រមទាំងរៀបចំឡើងវិញនូវការចរចាជាមួយអាហ្សង់ទីនក្នុងពេលឆាប់ៗ ។
គួររំលឹកថា អង់គ្លេសធ្លាប់ជាប្រទេសខ្លាំងក្លាជើងចាស់នៅទ្វីអឺរ៉ុបដែលមានដីអាណានិគមនិយមនៅក្រៅប្រទេសច្រើនជាងគេដែលបានឈ្លានពានប្រទេសស្ទើរតែ ៩០ ភាគរយនៅទូទាំងពិភពលោកក្នុងសម័យកាលប្រវត្តិសាស្ត្រខុសៗគ្នា ។ មិនថា ប្រជុំកោះ Chagos ឬមួយក៏ប្រជុំកោះ Malvinas ក្តី ក៏ពួគេសុទ្ធតែជាបំណុលដែលអង់គ្លេសបានជំពាក់ក្នុងសម័យអាណានិគមដែលជាសាក្សីនៃអំពើបាបដំបូងអាណានិគមនិយមនៃ”ចក្រេពត្តិដែលព្រះអាទិត្យមិនចេះលិច”កាលពីមុន ។
ប្រជុំកោះ Chagos ស្ថិតនៅភាគកណ្តាលមហាសមុទ្រឥណ្ឌានិងជាទឹកដីដើមរបស់ប្រទេសម៉ូរីសដែលជាប្រទេសកោះនៅអាហ្វ្រិក ។ កាលពីឆ្នាំ ១៩៦៥ ក្នុងនាមជាលក្ខខណ្ឌនយោបាយអមបន្ថែមសម្រាប់ឱ្យប្រទេសម៉ូរីសទទួលបានឯករាជ្យ អង់គ្លេសបានពុះចែកប្រជុំកោះ Chagos ឱ្យទៅជា”ដែនដីមហាសមុទ្រឥណ្ឌា”ដែលស្ថិតនៅក្រោមឱវាទរបស់អង់គ្លេស ហើយបានអះអាងថា នឹងសងប្រជុំកោះ Chagos ឱ្យប្រទេសម៉ូរីសវិញក្នុងពេលដ៏សមរម្យ ។ បន្ទាប់ពីទទួលឯករាជ្យកាលពីឆ្នាំ ១៩៦៨ ប្រទេសម៉ូរីសក៏បានទាមទារឱ្យអង់គ្លេសសងប្រជុំកោះ Chagos ឱ្យខ្លួនវិញជាប់រហូត ។ ប៉ុន្តែ អង់គ្លេសមិនត្រឹមតែពន្យារពេលប្រគល់វិញប៉ុណ្ណោះទេ ថែមទាំងក៏បានប្រើមធ្យោបាយគ្រប់បែបយ៉ាងដើម្បីបណ្តេញជនជាតិដើមភាគតិចដែលស្នាក់នៅលើកោះ ហើយបានគាំទ្រកងទ័ពអាមេរិកឱ្យសាងសង់មូលដ្ឋានយោធានៅលើកោះនេះផងដែរ ។
ប្រវត្តិសាស្ត្រនៃប្រជុំកោះ Chagos គឺច្បាស់លាស់ណាស់ ហើយការទាមទារស្របច្បាប់របស់ប្រទេសម៉ូរីសទទួលបានការគាំទ្រពីសំណាក់សហគមន៍អន្តរជាតិ ។ អង់គ្លេសបានសម្តែងអាកប្បកិរិយាថា រីករាយធ្វើការចរចាស្តីពីអធិបតេយ្យភាពនៃប្រជុំកោះ Chagos គឺ ដោយមកពីបានរងសម្ពាធពីសហគមន៍អន្តរជាតិ ហើយវាក៏ឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃកម្លាំងជាក់ស្តែងនិងកម្លាំងឥទ្ធិពលសកលរបស់អង់គ្លេសនាពេលបច្ចុប្បន្នផងដែរ ។ ប៉ុន្តែ នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ។ អង់គ្លេសមិនត្រឹមតែត្រូវមានលទ្ធផលក្នុងការចរចាដើម្បីដោះស្រាយវិវាទលើអធិបតេយ្យភាពនៃប្រជុំកោះ Chagos ជាមួយប្រទេសម៉ូរីសប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវឆ្លើយតបយ៉ាងសកម្មនូវតម្រូវការចរចាររបស់អាហ្សង់ទីនដើម្បីសងប្រជុំកោះ Malvinas ឱ្យអាហ្សង់ទីនវិញក្នុងពេលឆាប់ៗ ។
ដូចអ្នកផងទាំងពួងបានជ្រាបស្រាប់ហើយថា ការពិតនិងភាពត្រឹមត្រូវទាំងស្រុងនៃបញ្ហាប្រជុំកោះ Malvinas គឺច្បាស់លាស់ណាស់ ។ កាលពីខែមីនាឆ្នាំ ២០១៦ គណៈកម្មាធិការគូសកំណត់ដែនជាយទ្វីបនៃអង្គការសហប្រជាជាតិបានកំណត់ថា ប្រជុំកោះ Malvinas ស្ថិតនៅដែនសមុទ្ររបស់អាហ្សង់ទីន ។ នៅតំបន់អាមេរិកឡាទីននិងការ៉ាប៊ីន សឹងតែប្រទេសទាំងអស់បានគាំទ្រគោលជំហររបស់អាហ្សង់ទីនលើបញ្ហាប្រជុំកោះ Malvinas ។ អង្គការប្រទេសទ្វីបអាមេរិកធ្លាប់បានអនុម័តលើសេចក្តីសម្រេចចិត្តជាច្រើនដងដោយគាំទ្រយ៉ាងច្បាស់លាស់ឱ្យអាហ្សង់ទីនរៀបចំឡើញវិញនូវអធិបតេយ្យភាពលើប្រជុំកោះ Malvinas តាមរយៈកិច្ចសន្ទនាដោយសន្តិវិធី ។ ក្រៅពីនេះ ប្រទេសចិននិងរុស្សីជាដើមក៏បានគាំទ្រដោយចំហចំពោះការទាមទារដ៏ត្រឹមត្រូវរបស់អាហ្សង់ទីនចំពោះអធិបតេយ្យភាពនៃប្រជុំកោះ Malvinas ផងដែរ ។
ប្រឈមមុខនឹងសំឡេងដ៏យុត្តិធម៌ទាំងនេះ អង់គ្លេសកុំធ្វើគធ្វើថ្លង់ទៀត តែគឺត្រូវគិតពិចារណាយ៉ាងជ្រាលជ្រៅពីប្រវត្តិសាស្ត្រ កែតម្រូវកំហុសរបស់ខ្លួននិងធ្វើការចរចាជាថ្មីឡើងវិញក្នុងពេលឆាប់ៗដើម្បីសងទឹកដីប្រជុំកោះ Malvinas ឱ្យអាហ្សង់ទីនវិញ ។ នៅពេលបច្ចុប្បន្នដែលមានលទ្ធិប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិ អាណានិគមនិយមត្រូវរលាយសាបសូន្យយូរណាស់មកហើយ ៕

អត្ថបទដែលជាប់ទាក់ទង