**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

បទវិភាគ៖RCEPបន្តបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក ថ្ងៃទី១ខែមករាឆ្នាំ២០២៣ 《កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុង

តំបន់》(ហៅកាត់RCEP)បានចូលជាធរមានគម្រប់ខួបមួយឆ្នាំ។ ចាប់តាំងពីបានអនុវត្តRCEPមក បាននាំមកនូវឱកាសពាណិជ្ជកម្មដល់សហគ្រាសដ៏ច្រើនរាប់មិនអស់។
RCEPគឺត្រូវបានផ្តួចផ្តើមឡើងដោយអាស៊ាន ដែលមានរដ្ឋសមាជិកបូករួមទាំងប្រទេសអាស៊ានចំនួន១០ និងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលគ្របដណ្តប់ចំនួនប្រជាជនច្រើនបំផុត និងមានទំហំសេដ្ឋកិច្ចពាណិជ្ជកម្មធំបំផុត។ ចាប់តាំងពីបានអនុវត្ត១ឆ្នាំមក បានចូលជាធរមាននៅរដ្ឋសមាជិកចំនួន១៣ក្នុងចំណោមប្រទេសហត្ថលេខីទាំង១៥ជាបន្តបន្ទាប់។ នាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងការសាល្បងមួយចំនួនដូចជាភាពផ្ទុយពីការធ្វើសកលភាវូបនីយកម្ម និងការពិបាកងើបឡើងវិញជាដើម។ RCEPត្រូវបានចាត់ទុកថាជា“ពន្លឺចែងចាំងថ្មីនៅក្នុងអ័ព្ទ”ដែលបានរួមចំណែកកម្លាំងអាស៊ីប៉ាស៊ីហ្វិកដល់សេដ្ឋកិច្ចពិភពលោក។ ការចូលជាសមាជិកRCEPរបស់ប្រទេសចិន បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជំរុញការបើកចំហចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ ហើយក៏ជាព្រឹត្តិការណ៍ប្រកបដោយអត្ថន័យជានិមិត្តសញ្ញាមួយទៀតក្នុងការបើកចំហចំពោះក្រៅប្រទេសរបស់ប្រទេសចិនផងដែរ។
បើនិយាយចំពោះRCEP ការចូលជាសមាជិករបស់ប្រទេសចិនមានសារសំខាន់ណាស់។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុត និងជាអង្គភាពសេដ្ឋកិច្ចធំទី២លើពិភពលោក ប្រទេសចិនមានទំហំសេដ្ឋកិច្ចសរុបជិត៦០ភាគរយក្នុងRCEP។ ប្រទេសចិនបានផ្តល់ឱកាសថ្មីដល់ពិភពលោកជាបន្តបន្ទាប់តាមរយៈការអភិវឌ្ឍថ្មីរបស់ខ្លួន ហើយបន្តបំពេញបន្ថែមកម្លាំងជីវិតយ៉ាងខ្លាំងក្លាទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោកឥតឈប់ឈរ។
វិធានការធ្វើកិច្ចសម្រួលពាណិជ្ជកម្មដែលRCEPបាននាំមកដល់គយនិងការយកពន្ធជាដើមបានត្រួសត្រាយចន្លោះអភិវឌ្ឍន៍ថ្មីសម្រាប់ទម្រង់អាជីវកម្មថ្មី និងរូបមន្តថ្មី ដូចជាធុរកិច្ចអេឡិចត្រូនិកឆ្លងដែនជាដើម។ នាពេលបច្ចុប្បន្ននេះ RCEPបានក្លាយជាតំបន់ទីផ្សារដែលមានភាពរស់រវើកបំផុត និងមានអត្រាកំណើនខ្ពស់បំផុត ក្នុងការអភិវឌ្ឍធុរកិច្ចអេឡិចត្រូនិកឆ្លងដែននៅលើពិភពលោកហើយ។ ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២២ ប្រទេសចិននិងអាស៊ានបានបន្តក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់គ្នាទៅវិញទៅមក ហើយក្នុងនោះ ធុរកិច្ចអេឡិចត្រូនិកឆ្លងដែនបានមានភាពលេចធ្លោបំផុត។
នៅឆ្នាំ២០២២ ប្រទេសចិននិងដៃគូពាណិជ្ជកម្មសេរីក្នុងតំបន់ “បានជំរុញការធ្វើពាណិជ្ជកម្មទៅវិញទៅមក” ការដឹកជញ្ជូនទំនិញមានភាពរលូន។ ការធ្វើពាណិជ្ជកម្មទំនិញជាង៩០ភាគរយនឹងសម្រេចបាននូវពន្ធសូន្យជាបណ្តើរៗ ដោយកាត់បន្ថយរបាំងពាណិជ្ជកម្មយ៉ាងច្រើន និងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
នៅឆ្នាំ២០២២ សហគ្រាសនៃបណ្តាប្រទេសក្នុងតំបន់ “បានផ្តល់ដល់ប្រយោជន៍ដល់គ្នាទៅវិញទៅមក” ដើម្បីចែករំលែកផលប្រយោជន៍ដែលនាំមកដោយគោលនយោបាយអនុគ្រោះដែលមានចែងក្នុងកិច្ចព្រមព្រៀង។
បើនិយាយចំពោះប្រទេសអាស៊ាន ផលប្រយោជន៍ដ៏សំខាន់មួយដែលនាំមកដោយRCEP គឺ ការកាត់បន្ថយថ្លៃដើមនៃការនាំចូល និងការកើនឡើងនៃឱកាសនាំចេញដែលបណ្តាលមកពីការកាត់បន្ថយព្ធនគយ។ បន្ទាប់ពីRCEPចូលជាធរមាន អនុបាតពន្ធសូន្យភ្លាមៗរវាងប្រទេសចិននិងអាស៊ានបានលើសពី៦៥ភាគរយ ដែលជំរុញយ៉ាងខ្លាំងដល់ពាណិជ្ជកម្មនាំចូលនិងនាំចេញរបស់អាស៊ាន។ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២២ ទំហំនាំចេញនាំចូលរបស់ប្រទេសចិនចំពោះអាស៊ានបានឡើងដល់៧សែន៩ម៉ឺន៨ពាន់៤រយលានដុល្លារអាមេរិកដែលបានកើនឡើង១៣.៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។
ចាប់តាំងពីបានអនុវត្តកិច្ចព្រមព្រៀងនេះរយៈពេល១ឆ្នាំមក បានទទួលលទ្ធផលជាផ្លែផ្កា គួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងការអនុវត្តRCEPប្រកបដោយគុណភាពខ្ពស់ថែមមួយកម្រិតទៀត រដ្ឋសមាជិកទាំងអស់បន្តសរសេរជំពូកថ្មីនៃការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ហើយបន្តបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង