សម្ដេចតេជោ ហ៊ុន សែន អបអសាទរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអបអសាទរក្នុងឱកាសចូលថ្មី ឆ្នាំសកល ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទទួលបានសុខភាពល្អបរិបូរណ៍ សេចក្តីសុខ សេចក្តីចម្រើន អាយុយឺនយូរ សុភមង្គល និងជោគជ័យគ្រប់កិច្ចគ្រប់ៗគ្នា។
សម្ដេចតេជោ ក៏រំលឹកដល់បងប្អូនប្រជាពលរដ្ឋដែរថា សូមបើកបរដោយប្រុងប្រយ័ត្ន និងទទួលបានសុខសុវត្តិភាពក្នុងការធ្វើដំណើរទៅគ្រប់ទីកន្លែង ជាពិសេសថែរក្សាសុខភាពអោយបានល្អ ប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ ដើម្បីការពារកូវីដ១៩ ទាំងអស់គ្នា៕

