**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក

ឯកឧត្ដម ហ៊ុន ម៉ាណែត គោរពថ្លែងអំណរគុណ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងគាំទ្រ ផ្តល់គោលគំនិត និងលើកទឹកចិត្តក្នុងការ ចូលរួមជួយសង្គ្រោះ ប្រជាជនតាមលទ្ធភាពដែលអាចធ្វើបាន

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានគោរពថ្លែងអំណរគុណ និងកតញ្ញូតាធម៌ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងបានផ្តល់នូវការគាំទ្រ ទាំងការផ្តល់នូវគោលគំនិត ការតម្រង់ទិស និងការលើកទឹកចិត្តក្នុងការចូលរួមជួយសង្គ្រោះដល់ប្រជាជនតាមលទ្ធភាពដែលអាចធ្វើបាន ប្រកបដោយទឹកចិត្តសប្បុរស ព្រមទាំងបានឆ្លៀតពេលវេលាពីភាពមមាញឹក មកជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិការរបស់ TYDA នាពេលកន្លងមកថែមទៀតផង។

ក្នុងពិធីអបអរសាទរ និងពិសារអាហាសាមគ្គីគម្រប់ខួប ១០ឆ្នាំ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) (រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែធ្នូ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទន្ទឹមនឹងនេះ ក៏សូមថ្លែងអំណរគុណផងដែរ ចំពោះអាជ្ញាធររាជធានី-ខេត្ត និងគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អកន្លងមក ដែលបានបង្កភាពងាយស្រួលដល់សមាគម ក្នុងបម្រើប្រជាជន ជាពិសេសចំពោះក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ដែលបានផ្តល់ការទុកចិត្តដល់ TYDA ក្នុងការចូលរួមជាមួយកម្លាំងសាមគ្គីទូទាំងប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដ៏កាចសាហាវ កន្លងមក។

ឯកឧត្ដមបន្ថែមថា ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណដល់សប្បុរសជន, កម្លាំងយុវជនស្ម័គ្រចិត្ត, សិល្បករ, សិល្បការិនី, ដៃគូជាតិ និងអន្តរជាតិនានា ដែលបានយកចិត្តទុកដាក់ និង ជួយឧបត្ថម្ភគាំទ្រដល់ TYDA នៅក្នុងបុព្វហេតុដ៏ថ្លៃថ្លា នៃការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខុមាលភាពប្រជាជននៅតាមមូលដ្ឋាន ព្រោះថាសុខភាពល្អបរិបូណ៌ គឺជាទ្រព្យធនដ៏មានតម្លៃមហាសាល, និង ជាកត្តាចាំបាច់ និង មិនអាចខ្វះបាន នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

លើសពីនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអរគុណដល់ថា្នក់ដឹកនាំ សមាជិក សមាជិការបស់ TYDA ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និង ប្រាជ្ញាស្មារតី ដែលបានចូលរួមជំរុញឱ្យសមាគមរីកលូតលាស់ និង មានសមិទ្ធផលជាផ្លែផ្កា ដើម្បីបំពេញបេសកម្មជូនប្រជាជនឱ្យកាន់តែល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង