**នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញក្រសួងការពារជាតិ**អាជ្ញាធរជាតិអប្សរា កំពុងជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ**ឧបនាយករដ្ឋមន្ត្រី ស សុខា ប្តេជ្ញាការពារសុខសន្តិភាពឲ្យបានគង់វង្ស និងប្រឆាំងដាច់ខាតមិនឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញសារជាថ្មីឡើយ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃ គ.ជ.អ.ប.**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្តនោះទេ**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធានរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ**សម្ដេចធិបតី៖ ឫសគល់សោកនាដកម្មពីអតីតកាល រួមចំណែកក្នុងការការពារកម្ពុជា បានកាន់តែប្រសើរឡើងនាអនាគត**អបអរសាទរ! កម្ពុជា ក្លាយជាសមាជិកពេញសិទ្ធ របស់ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM)**សម្តេចធិបតី៖ ដើម្បីទប់ស្កាត់របបប្រល័យពូជសាសន៍ កុំឱ្យកើតឡើងនៅកម្ពុជាម្ដងទៀត ត្រូវតែការពារសន្តិភាពឱ្យបាន**កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ផ្តល់ជូនយុវតី បុប្ផា អាយុ ២៥ឆ្នាំ មានពិការភាពដោយសារជំងឺគ្រុនក្តៅតាំងពីតូច និងរងគ្រោះដោយការរំលោភបំពានផ្លូវភេទ រស់នៅស្រុកព្រៃឈរ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ យើងត្រូវទទួលស្គាល់ថា ការអប់រំអំពីអំពើប្រល័យពូជសាសន៍ គឺជាយន្តការទប់ស្កាត់អំពើប្រល័យពូជសាសន៍**សម្តេចធិបតី៖ មិនអាចអនុញ្ញាតឱ្យសមាសធាតុណាមួយនៃសង្គម បណ្តុះពន្លកនៃវប្បធម៌នយោបាយជ្រុលនិយមម្ដងទៀតបានឡើយ**ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជួបជុំគ្នា រៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា ដេីម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម**ប្រមុខរាជរដ្ឋាភិបាល៖ ការអប់រំ និងផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ នៃអំពើប្រល័យពូជសាសន៍ ជាកាតព្វកិច្ចរួមរបស់យើងទាំងអស់**ក្រសួងព័ត៌មាន ណែនាំឲ្យចាងហ្វាងទូរទស្សន៍អនឡាញ ស្លឹករឹត បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ បំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន**សម្តេចធិបតី៖ ការឯកភាពគ្នាក្នុងការចងក្រងឯកសាពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ជាកិច្ចការដ៏សំខាន់ សម្រាប់ការអប់រំដល់កូនខ្មែរជំនាន់ក្រោយ**សម្តេចធិបតី៖ កំហុសពីអតីតកាលបានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរឱ្យបានរឹងមាំ**សម្តេចធិបតី៖ កម្ពុជាមានភាពចាំបាច់ក្នុងការឯកភាពគ្នាលើបញ្ហាប្រវត្តិសាស្រ្តដើម្បីចៀសវាងការប្រឌិតរឿងរ៉ាវផ្សេងៗដើម្បីកេងចំណេញនយោបាយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ

ឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ក្រុងព្រះសីហនុ មកពីគណបក្សភ្លើងទៀនមានចំនួន ៤៥នាក់

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ មកពីគណបក្សភ្លើងទៀនមានចំនួន ៤៥នាក់ ស្រី ២៨នាក់។

លោក ព្រុំ សុផាន តំណាងសមាជិកគណបក្សភ្លើងទៀន ចំនួន ៤៥នាក់ បានមើលឃើញពីសកម្មភាពរបស់លោក សម រង្សី យើងខ្ញុំទាំងអស់គ្នាពិតជាមានការសោកស្តាយ និងមិនអាចទទួលយកបានចំពោះលោក ហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះចេស្តាព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរថា “មិនមានមនសិកាជាតិ” និង “ក្បត់ជាតិ”។ ការប្រមាថអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះប្រជាជាតិខ្មែរទាំងមូលដែលព្រះអង្គ គឺជាព្រះមហាក្សត្រ ប្រកបដោយទសពិធរាជធម៌ មានសីលធម៌ គុណធម៌ដ៏ល្អផូរផង់ ជានិមិត្តរូបដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិ ទ្រង់តែងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិ និងប្រជារាស្ត្រខ្មែរ មិនអនុញ្ញាតឱ្យជនណាម្នាក់រំលោភបំពានបានឡើយ។ យើងខ្ញុំបានតាមដានអំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យយើងខ្ញុំមានជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិតជាមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដោយសុខដុមរម្យនាធ្វើឱ្យជីវភាពកាន់តែរីកចម្រើន។

លោក សុខ សយនា តំណាងឱ្យសមាជិក-សមាជិកាមកពីគណបក្សភ្លើងទៀន ទាំង ៤៥នាក់ សុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានលើកឡើងថា <<ថ្ងៃមុនខ្ញុំបាទ បានចូលរួមប្រជុំជាមួយគណបក្សភ្លើងទៀននៅភូមិ-ឃុំ នៃស្រុកកំពង់សីលាប៉ុន្តែថ្ងៃនេះ ខ្ញុំបានសម្រេចចិត្តមករួមរស់ដោយស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ។>>
ក្រោយពីបានស្តាប់ការអានសេចក្ដីសម្រេចទទួលស្គាល់ឈ្មោះយើងខ្ញុំទាំងអស់គ្នា ឱ្យចូលជាសមាជិកពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជារួចមក ក្នុងនាមជាតំណាងសមាជិកថ្មី និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីរំភើបឥតឧបមា និងសូមថ្លែងជាឱឡារិកថា យើងខ្ញុំទាំងអស់គ្នាមានស្មារតីកាន់តែជឿជាក់ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានកម្មវិធីនយោបាយគោលការណ៍ គោលនយោបាយដ៏ត្រឹមត្រូវ បានពុះពារជំនះឧបសគ្គគ្រប់បែបយ៉ាងដើម្បីសន្តិភាព និងអភិវឌ្ឍន៍ជាតិមាតុភូមិ និងដើម្បីប្រជាជនកម្ពុជា។ យើងខ្ញុំទាំងអស់គ្នាមានមោទនភាពក្រៃលែងព្រោះថានះជាបំណងប្រាថ្នារបស់យើងខ្ញុំ ហើយយើងខ្ញុំយល់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន បានធ្វើឱ្យប្រទេសជាតិមានការការរីកចំរើនគ្រប់វិស័យ ឈានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពជាបន្តបន្ទាប់។
លោក សុខ សយនា បានបន្តថា ដើម្បីឆ្លើយតបទៅនឹងគុណដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា យើងទាំងអស់គ្នាដែលជាសមាជិក សូមធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖

១. ប្តេជ្ញាខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស
២. ខិតខំទំនាក់ទំនងល្អ ជាមួយមហាជន ប្រជាពលរដ្ឋ និងខិតខំឃោសនាផ្សព្វផ្សាយ អំពីកម្មវិធីនយោបាយ របស់គណបក្ស
៣. ខិតខំថែរក្សាសាមគ្គីភាពផ្ទៃក្នុង និងរក្សាការសម្ងាត់របស់គណបក្ស ជានិច្ចជាកាលផ្ដល់មតិយោបល់ឱ្យគ្នាទៅវិញទៅមក ដើម្បីរកភាពរីកចំរើន
៤. ប្តេជ្ញាគោរព និងអនុវត្តតាមកម្មវិធី គោនយោបាយ របស់គណបក្សប្រជាជនកម្ពុជាជារៀងរហូត
៥. ប្តេជ្ញាស្មោះត្រង់ និងការពារគណបក្សប្រជាជនកម្ពុជា ដោយឥតលក្ខខណ្ឌ
៦. ប្តេជ្ញាគៀរគរ ប្រមូលផ្តុំ សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋឱ្យទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលខាងមុខ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍សំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុថ្មី ដែលបានចាកចេញពីគណបក្សភ្លើងទៀន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំសូមស្វាគមន៍បងប្អូនដែលបានចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ការសម្រេចចិត្តពិត ជាត្រឹមត្រូវស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ។

ឯកឧត្តម បានបញ្ជាក់ថា ខ្ញុំសុំយកឱកាសនេះកោតសរសើរវាយ តម្លៃចំពោះការសម្រេចចិត្តរបស់បងប្អូនដែលចូលមករួមរស់ជាមួយគណបក្សក្រុង សង្កាត់នាពេលនេះ ក្រោយទទួលសំណើរសុំចូលក្រុមការងារបានរៀបចំកម្មវិធីបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្ងៃនេះមកពីគណបក្សភ្លើងទៀន ទន្ទឹមនឹងការប្រឹងប្រែងផ្សព្វផ្សាយកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជា ដែលបានមើលឃើញពីគុណតម្លៃក្នុងបុព្វហេតុជាតិ និងមាតុភូមិ និងកិច្ចការដែលយើងត្រូវធ្វើ ដើម្បីឱ្យគណបក្សប្រជាជនកាន់តែធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ និងបានចូលមករួមរស់ជាមួយគណបក្សប្រជាជនជាបន្តបន្ទាប់

ហើយក៏មិនមែនជាលើកដំបូង ឬក៏លើកចុងក្រោយនោះដែរ ក្រោយធ្វើបានធ្វើសកម្មភាពជាមួយគណបក្សនយោបាយមានការនឿយណាយ មកដល់ដំណាក់កាលចុងក្រោយ សូម្បីតែព្រះមហាក្សត្រ ក៏មិនមានការលើងលែង មិនមានការយោគយល់ដល់អង្គព្រះមហាក្សត្រ ដោយប្រើពាក្យជាជនក្បត់ជាតិ ធ្វើឱ្យសមាជិកលែងមានជំនឿ មានទំនុកចិត្ត ហើយសម្រេចមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។ ហើយនៅមានអ្នកផ្សេងៗទៀតកំពុងធ្វើជាមន្ត្រីជាមួយគណបក្សប្រជាជនទៅតាមសមត្ថភាពរបស់ខ្លួន ដើម្បីឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនសម្រាប់សង្គមជាតិ។

ទន្ទឹមនោះយើងក៍ត្រូវគៀគរកម្លាំងប្រមូលផ្តុំជាមួយគណបក្សប្រជាជន ដើម្បីរក្សាស្ថេរភាពនៅខេត្តព្រះសីហនុរបស់យើងបន្តទៀត ហើយអ្វីដែលបងប្អូនសម្រេចចិត្តមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះពិតជាត្រឹមត្រូវ។

ឯកឧត្តម ជឿជាក់ថា នៅពេលបោះឆ្នោតខាងមុខបងប្អូននឹងខិតខំគៀគរសមាជិកចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនបន្ថែមទៀត ក្នុងឱកាសននោះឯកឧត្តមក៏បានធ្វើការណែនាំឱ្យបញ្ចូលទិន្នន័យសមាជិកថ្មីរបស់គណបក្ស បង្កើតបញ្ចូលក្រុមបក្សនៅតាមសង្កាត់ ភូមិនីមួយៗ ដើម្បីគ្រប់គ្រងតាមលក្ខន្តិកៈរចនាសម្ព័ន្ធរបស់គណបក្សនៅមូលដ្ឋានរៀងៗខ្លួនឱ្យទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង