វរសេនីយ៍ទោ សួរ ហ៊ិញ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងឯកសារជំនួយស្មារតីឆ្នាំ២០២២ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ចំណុះតំបន់ប្រតិបត្តិការសឹករងបាត់ដំបង

ភ្នំពេញ៖ នៅទីបញ្ជាការ វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង លោកវរសេនីយ៍ទោ សួរ ហ៊ិញ មេបញ្ជាការរង តំបន់់ប្រតិបត្តិការសឹករងបាត់ដំបង នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន ចូលរួមក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងឯកសារជំនួយស្មារតីឆ្នាំ២០២២ ក្រោមអធិបតី លោកឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ នាយសេនាធិការរង យោធភូមិភាគទី៥។
អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន លោកនាយសេនាធិការរង លោកនាយ នាយរងការិយាល័យ ផ្នែក លោកមេបញ្ជាការ មេបញ្ជាការរង កងវរសេនាតូចទាំង៣ ផ្នែកសឹករងក្រុង ស្រុកទាំង១៤ ព្រមទាំង នាយទាហាន នាយទាហាន ពលទាហាន ចំណុះតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ជាច្រើនរូបផងដែរ ៕
