ឯកឧត្តម ថង សាវុន អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំព្រឹត្តការណ៍ប្រណាំងរថយន្តថ្នាក់អន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំព្រឹត្តការណ៍ប្រណាំងរថយន្តថ្នាក់អន្តរជាតិដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣
ស្ថិតនៅទីលានប្រណាំងរថយន្ត 12MotorPark ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលស្រុកពេជ្រាដា និងបេក្ខជនត្រៀមប្រណាំងជាច្រើនរូប៕
