លោក រ៉ម រេីន អតីតតារាចម្រៀងទសវត្ស៨០ និងជាម្ចាស់បទ ចម្ប៉ាប៉ោយប៉ែត ទទួលមរណភាពដោយជំងឺបេះដូង

ភ្នំពេញ៖ ដំណឹងដ៏សែនសោកស្តាយពី លោកស្រី ផ្លុង រិទ្ធី បានអោយដឹងថា លោក រ៉ម រុឺន អតីតតារាចម្រៀងទសវត្ស៨០ និងជាម្ចាស់បទ ចម្ប៉ាប៉ោយប៉ែត បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២ សហរដ្ឋអាមេរិច ត្រូវនិងថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៤រសៀលម៉ោងនៅប្រទេសកម្ពុជា ក្នុងជន្មាយុ៦៧ឆ្នាំ ដោយសារជំងឺគាំងបេះដូង។ នេះបើយោងតាមក្រុមព្រះសុរិយា។
លោក រ៉ម រេីន ជាអតីតតារាចម្រៀងដ៏ល្បីល្បាញ
ក្នុងទសវត្ស៨០ និង៩០ ហើយលោកមានស្រុកកំណេីតនាទឹកដីខេត្តបាត់ដំបងធ្លាប់ជាដៃគូចម្រៀងដ៏ជិតស្និទ្ធជាមួយលោកស្រី ឡឹម វណ្ណារី , លោកស្រី ឆោម ឆវិន , លោកស្រី សុខ សុខុមជាដេីម។
លោកជាអ្នកសិល្បៈដ៏ឆ្នើមមួយរូប ពហុជំនាញ ច្រៀងសម័យ ច្រៀងបុរាណ ច្រៀងប្រពៃណី ច្រៀងចាប៉ី អាយ៉ៃ ចេះលេងឧបករណ៍ភ្លេងជាច្រើនទៀតផងដែរ៕
