អគ្គីភ័យឆេះផ្ទះ ១ខ្នងទាំងស្រុង និងរាលដាលដល់ផ្ទះ ២ខ្នងទៀត សមត្ថកិច្ចប្រើរថយន្ត ២៨គ្រឿងដើម្បីសង្គ្រោះ

ភ្នំពេញ៖ ករណីអគ្គីភ័យដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបំផ្លាញផ្ទះអស់ចំនួន ១ខ្នងអស់ទាំងស្រុង និងរាលដាលដល់ផ្ទះ ២ខ្នងទៀតនៅភូមិឫស្សីែកវ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ បានឲ្យដឹងថា ករណីអគ្គិភ័យនេះ បានកេីតឡេីងកាលពីវេលាម៉ោង ៣និង០០នាទីទាបភ្លឺ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ឡានទឹក ចំនួន ២៨គ្រឿង ដើម្បីចេញមកជួយសង្គ្រោះ ដោយប្រើប្រាស់ទឹកអស់ ២៨ឡាន ហើយឡានទឹកទាំងអស់នេះ មានទាំងរបស់សមត្ថកិច្ច និងក្រុមហ៊ុនឯកជន ដែលបានរួមដៃគ្នាយ៉ាងស្អិតរមួតផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា ឡានទឹកដែលចេញជួយសង្គ្រោះរួមមាន រថយន្តការិយាល័យអគ្គីភ័យរាជធានីភ្នំពេញ ចំនួន ១៩គ្រឿង ប្រើប្រាស់ទឹកអស់ ១៩ឡាន, រថយន្តអគ្គិភ័យ ទីក្រុង ជ្រោយចង្វារ ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន, រថយន្ត ទីក្រុងកោះពេជ្រ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តទៀតថា ចំពោះគ្រោះអគ្គិភ័យខាងលេីនេះ បានបំផ្លាញផ្ទះអស់ចំនួន ១ខ្នងទាំងស្រុង ក្នុងនោះជាប្រភេទ ថ្មក្រោមឈេីលេី ដែលមានទំហំ ៩ម៉ែត្រ x ១២ម៉ែត្រ, ម៉ូតូចំនួន ២គ្រឿង, ម៉ូតូកង់បីឥណ្ឌាចំនួន ១គ្រឿង, សម្ភារៈប្រេីប្រាស់អស់មួយចំនួន និងរាដាលដល់ផ្ទះ ២ខ្នង ថ្មក្រោមឈេីលេី។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគីគិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វេីការស្រាវជ្រាវ ដោយក្នុងនោះ បានបណ្តាលឲ្យមនុស្សចំនួន ៣នាក់រងរបួសស្រាល៕
