សម្តេចតេជោ ហ៊ុន សែន បណ្តើរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមកម្មវិធីរៀបការកូនរបស់នាយឧត្តមសេនីយ៍ គន់ គីម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ លោកបានបង្ហោះរូបថតជាច្រើនសន្លឹក បង្ហាញអំពីវត្តមានរបស់សម្តេចជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមក្នុងពិធីរៀបការកូនរបស់នាយឧត្តមសេនីយ៍ គន់ គីម។
សម្តេចតេជោលោកបានបញ្ជាក់ថា រយៈពេលប្រមាណ៤ខែហើយ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាភរិយាមិនដែលបានដើរជាមួយប្តី។
សម្តេចតេជោ លោកក៏បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា [ក្នុងរយៈពេលប្រហែល៤ខែ មកហើយដែលភរិយាមិនបានដើរជាមួយប្តី! ថ្ងៃនេះចេញមុខចូលរួមរៀបការកូន ឯកឧត្តម គន់ គីម]។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន លោកធ្លាប់បានគូសបញ្ជាក់អំពីបញ្ហាសុខភាព របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលក្រុមគ្រូពេទ្យតម្រូវឲ្យសម្រាកឲ្យបានច្រើន ទើបរយៈពេលជាច្រើនខែមកនេះ មិនដែលឃើញវត្តមាន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមកម្មវិធីនានា សូម្បីតែកម្មវិធីទទួលភរិយាថ្នាក់ដឹកនាំនៃបណ្ដាលប្រទេសនានា ក្នុងកិច្ចប្រជុំកំពូលអាស៊ានជាដើមនោះ៕
