លោក Liu He ឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំសន្ទនារវាងអតីតឧត្តមមន្រ្តីនិងមគ្គុទ្ទេសក៍ឧស្សាហកម្មនិងពាណិជ្ជកម្មចិន-អឺរ៉ុបជុំទី៥

ថ្ងៃទី១៥ខែធ្នូ លោក Liu He ឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងកិច្ចប្រជុំសន្ទនារវាងអតីតឧត្តមមន្រ្តីនិងមគ្គុទ្ទេសក៍ឧស្សាហកម្មនិងពាណិជ្ជកម្មចិន-អឺរ៉ុបជុំទី៥។ លោក Liu He បានថ្លែងថា ប្រធានរដ្ឋលោក Xi Jinping បានគូសបញ្ជាក់ជាច្រើនលើកច្រើនសាថា ប្រទេសចិននិងអឺរ៉ុបគឺជាកម្លាំងធំទាំងពីរសម្រាប់គាំពារសន្តិភាពពិភពលោក ជាទីផ្សារធំទាំងពីរសម្រាប់ជំរុញការអភិវឌ្ឍរួម និងជាអរិយធម៌ធំទាំងពីរសម្រាប់ជំរុញវឌ្ឍនភាពនៃមនុស្សជាតិ។
លោក Liu He បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិង
វិនិយោគគឺជាខ្សែសង្វាក់ផលប្រយោជន៍ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតរវាងចិននិងអឺរ៉ុប។ ប្រទេសចិនរីករាយរួមជាមួយភាគីអឺរ៉ុបដើម្បីធ្វើការត្រួសត្រាយយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការលើវិស័យដូចជាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម បៃតង ឌីជីថល ហិរញ្ញវត្ថុនិងបច្ចេកវិទ្យាជាដើម ក៏ដូចជារួមគ្នាគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលតម្កល់អង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។
លោក Liu Heបានគូសបញ្ចាក់ទៀតថា ប្រទែសចិនមានជំនឿចិត្តចំពោះភាពល្អប្រសើរនៃសេដ្ឋកិច្ចចិនទាំងមូលនៅឆ្នាំក្រោយ៕
