អំពីស្ថានីយផូស៊ីលភ្នំពីរ

ភ្នំពេញ៖ អំពីស្ថានីយផូស៊ីលភ្នំពីរ (Phnom Pir Fossil Site) ស្ថានីយភ្នំពីរ ជាកូនភ្នំដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី (រូបទី៦២)។ តំបន់កូនភ្នំនេះស្ថិតនៅចម្ងាយប្រមាណ ៥គ.ម ពីទន្លេស្រែពក មានចំណុចនិយាមកា WGS1984 (765847-1437406)។
ក្រុមការងារ បានទៅដល់ទីតាំងនេះនៅឆ្នាំ២០១៩ ជាទីតាំងផូស៊ីលសត្វសមុទ្រ។ តំបន់ភ្នំពីរនេះជា កូនភ្នំដែលស្ថិតនៅជាប់នឹងភ្នំធំមួយ តំបន់នេះមានរយៈកម្ពស់ប្រមាណ ៣០០ម៉ែត ធៀបនឹងនីវ៉ូទឹកសមុទ្រក្នុងពេលបច្ចុប្បន្ន។
តាមរយៈការពិនិត្យ តំបន់នេះមានការដោល ឡើងនៃសំបកផែនដី កើតចេញជាកូនភ្នំ ដែលធ្វើឱ្យផូស៊ីលសត្វទាំងឡាយនេះ បានផុសចេញមកលើ ។
ក្រុមការងារបានរកឃើញប្រភេទផូស៊ីលពពួក Ammonite (អាម៉ូណាយ) មានរូបរាងស្រដៀងខ្យង មានជើងដូចមឹក និងពពួកខ្យង លៀស គ្រំ។ ពពួកនេះកើតឡើងនៅស័ក Mesozoic (មេសូហ្សូអ៊ីក) ក្នុងសម័យកាល Jurassic (ជូរ៉ាស៊ីក) អាយុកាលចន្លោះ (១៩៩.៦-២៥១លានឆ្នាំ)៕
