សម្តេចតេជោ ហ៊ុន សែន៖ រូបលោកមកអឺរ៉ុបពេលនេះ មិនយកឯករាជ្យ អធិបតេយ្យភាព ទៅដោះដូរជាមួយជំនួយ ឬភាពអនុគ្រោះផ្នែកណាទាំងអស់

បែលហ្សិក៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបានថ្លែងអះអាងថា សម្តេចមកអឺរ៉ុបនេះ មិនមែនយកឯករាជ្យ អធិបតេយ្យភាព ទៅដោះដូរជាមួយជំនួយ ឬភាពអនុគ្រោះណាទាំងអស់។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលខ្មែរជិត២ពាន់នាក់ នៅទ្វីបអឺរ៉ុប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បែបនេះថា [ខ្ញុំមកអឺរ៉ុបនេះ ខ្ញុំដាក់បម្រាមអត់ឱ្យមន្ត្រីរបស់ខ្ញុំសុំអីនរណាត្រឡប់មកវិញ ភាពអនុគ្រោះណា ខ្ញុំបាននិយាយហើយ ខ្ញុំមិនអាចយកឯករាជ្យ អធិបតេយ្យភាព ទៅដោះដូរជាមួយជំនួយ ឬភាពអនុគ្រោះណាទាំងអស់ អ្នកឯងចង់ឱ្យៗ រកស៊ីជាមួយគ្នារកស៊ី]។
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានសម្រេចជាស្ថាពរ ក្នុងការដក[ EBA] ដោយយកពន្ធលើទំនិញកម្ពុជា ២០ភាគរយ។ តាមការវាយតម្លៃ ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណជាង ១០០លានដុល្លារអាមេរិក លើកផលិតផល ៤០មុខ។។
