**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

សម្ដេចតេជោ ហ៊ុន សែន៖ កូវីដ១៩ ធ្វើឲ្យប្រព័ន្ធឌីជីថលក្នុងវិស័យអប់រំនៅកម្ពុជា ដើរមុនផែនការ១០ឆ្នាំ


(ព្រុចសែល)៖  ប្រទេសប៊ែលហ្សិក នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ [ម៉ោងនៅប្រទេសកម្ពុជា] សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបានថ្លែងប្រាប់ទៅប្រជាពលរដ្ឋខ្មែររស់នៅទ្វីបអឺរ៉ុបថា ក្នុងវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាមានការព្រួយបារម្ភចំពោះការខកខានសិក្សារៀនសូត្ររបស់សិស្ស ក្នុងគ្រាដែលប្រទេសកម្ពុជាត្រូវបានបិទខ្ទប់ជាបន្ដបន្ទាប់។

នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរប្រមាណ២ពាន់នាក់ សម្ដេចតេជោ ហ៊ុន សែន ក៏បានអះអាងថា បើទោះបីវិបត្តិជំងឺកូវីដ១៩ បានធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា បារម្ភចំពោះការខកខានរៀនសូត្ររបស់សិស្សានុសិស្សដោយផ្ទាល់ ប៉ុន្ដែការសិក្សាតាមរយៈប្រព័ន្ធអនឡាញ ក៏ជាឱកាសមួយថ្មីផងដែរសម្រាប់ប្រទេសកម្ពុជា។ ក្នុងវិបត្តិជំងឺសកលមួយនេះ បានធ្វើឲ្យប្រព័ន្ធឌីជីថលក្នុងវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា ដើរមុនផែនការរហូតដល់ទៅ១០ឆ្នាំ។

សម្ដេចតេជោ ហ៊ុន សែន លោកបានមានប្រសាសន៍គូសបញ្ជាក់យ៉ាងដូច្នេះថា [កង្វល់របស់សម្ដេចនៅពេលនោះ បញ្ហាគឺបិទសាលារៀន ដែលសិស្ស និស្សិតរបស់យើងប្រមាណជិត៤លាននាក់ឯណោះ រៀនតាមអនឡាញ ដែលនេះក៏ផ្ដល់នូវកាលានុវត្តន៍ភាព ដូចគេនិយាយថា វិបត្តិ តែងមានកាលានុវត្តន៍ភាព។ កូវីដបែរជាជំរុញឲ្យមានការរីកលូតលាស់ផ្នែកខាងបច្ចេកវិទ្យាព័ត៌មាន កាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ឌីជីថលអាចដើរលឿនមិនតិចជាង៣ឆ្នាំទេ បើក្រសួងអប់រំគិតថាទៅមុន១០ឆ្នាំ ព្រោះសិស្សរាប់លាននាក់រៀនតាមអនឡាញ]។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបញ្ជាក់ចំណុចទាំងនេះទៅកាន់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ពិសេសប្រទេសជឿនលឿន ប្រយ័ត្នដើរមិនទាន់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសនោះឡើយ។។

អត្ថបទដែលជាប់ទាក់ទង