ឯកឧត្តម យូ ស៊ុនឡុង ដឹកនាំក្រុមការងារថ្នាក់ជាតិ ខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងសម្រាប់រៀបចំពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៣១-៣៣

ភ្នំពេញ៖ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នាព្រឹកថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារថ្នាក់ជាតិ ខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងសម្រាប់រៀបចំពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៣១-៣៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
