**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា

បទវិភាគ៖ពួតដៃគ្នា រួមគ្នាបើកទំព័រថ្មីនៃកិច្ចសហប្រតិបតិ្តការរវាងចិននិងបណ្តាប្រទេសអារ៉ាប់ឈូងសមុទ្រ

ថ្ងៃទី៩ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រលើកដំបូង ដែលបើកធ្វើនៅក្រុងរីយ៉ាត រាជធានីអារ៉ាប់ប៊ីសាអ៊ូឌីត ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះផងដែរ ។ កិច្ចប្រជុំកំពូលលើកនេះជាកិច្ចប្រជុំលើកដំបូងរវាងអ្នកដឹកនាំចិននិងរដ្ឋសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រ ក្នុងន័យរួមគ្នាពិគ្រោះពិភាក្សាពីកិច្ចសហប្រតិបតិ្តការរវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ ។ ភាគីទាំងពីរបានសម្រេចចិត្តថា នឹងពង្រីកនិងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ ។ នេះគឺជាលទ្ធផលជាផ្លែផ្កាដែលមាននិមិត្តសញ្ញាបំផុតនៃកិច្ចប្រជុំកំពូលលើកនេះ ដែលបានត្រួសត្រាយដំណាក់កាលថ្មីនៃកិច្ចសហប្រតិបតិ្តការរវាងចិននិងបណ្តាប្រទេសអារ៉ាប់ឈូងសមុទ្រ ។
បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់ សេដ្ឋកិច្ចសកលមានភាពថមថយចុះកាន់តែលេចធ្លោ ជាពិសេស សន្តិសុខខាងស្បៀងអាហារនិងថាមពលបានរំខានដល់ពិភពលោកទាំងមូល ។ ដូច្នេះ ភាគីទាំងបានសម្រេចចិត្តថា នឹងពង្រីកនិងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ ដើម្បីនាំមកនូវឱកាសថ្មីដល់ការអភិវឌ្ឍរៀងៗខ្លួន ក៏ដូចជាសន្តិភាពនិងវឌ្ឍនភាពរបស់ពិភពលោកផងដែរ ។
តើចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ នឹងធ្វើជាដៃគូយុទ្ធសាស្ត្របែបណា ? ទាក់ទិននឹងរឿងនេះ លោក Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើម៤ចំណុច ពោលគឺធ្វើជាដៃគូរួមគ្នាជំរុញសាមគ្គីភាព រួមគ្នាស្វែងរកការអភិវឌ្ឍ រួមគ្នាគាំពារសន្តិសុខ និងរួមគ្នាផ្សព្វផ្សាយអរិយធម៌ ។ គំនិតផ្តួចផ្តើម៤ចំណុចនេះ បានផ្តោតសំខាន់លើទំនុកចិត្តគ្នាខាងនយោបាយផង ហើយក៏ផ្តោតសំខាន់លើប្រធានបទស្តីពីការអភិវឌ្ឍនិងសន្តិសុខផងដែរ ដោយឈរលើមុំរួមចំណែកដល់វឌ្ឍនភាពនិងអរិយធម៌របស់មនុស្សជាតិ ដែលបានចង្អុលបង្ហាញពីទិសដៅនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ ។
ជាបន្តទៀត តើចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រនឹងជំរុញកិច្ចសហប្រតិបតិ្តការជាក់ស្តែងតាមរបៀបយ៉ាងណា? ក្នុងកិច្ចប្រជុំកំពូល លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេលពី៣ ដល់៥ឆ្នាំខាងមុខ ចិនរីករាយរួមសហការជាមួយប្រទេសអារ៉ាប់ឈូងសមុទ្រធ្វើកិច្ចខិតខំប្រឹងប្រែងលើវិស័យដូចតទៅ ៖ បង្កើតនិម្មាបនកម្មថ្មីនៃកិច្ចសហប្រតិបតិ្តការថាមពល ជំរុញការវិវឌ្ឍរីកចម្រើនថ្មីនៃកិច្ចសហប្រតិបតិ្តការហិរញ្ញវត្ថុនិងវិនិយោគ ត្រួសត្រាយវិស័យថ្មីនៃកិច្ចសហប្រតិបតិ្តការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា សម្រេចបាននូវការវាយទម្លុះថ្មីលើកិច្ចសហប្រតិបតិ្តការអវកាស និងបង្កើតចំណុចលេចធ្លោថ្មីនៃកិច្ចសហប្រតិបតិ្តការលើវិស័យភាសានិងវប្បធម៌ ។
ក្នុងកិច្ចប្រជុំកំពូលលើកនេះ លោក Xi Jinping បានលើកឡើងថា ប្រទេសចិននឹងបន្តនាំចូលប្រេងកាត និងឧស្ម័នធម្មជាតិរាវពីប្រទេសអារ៉ាប់ឈូងសមុទ្រជាបន្តបន្ទាប់ ព្រមពេលជាមួយគ្នានេះ លោកក៏បានលើកឡើងថា នឹងបង្កើតនកិច្ចសហប្រតិបតិ្តការលើវិស័យបច្ចេកទេសថាមពលស្អាតនិងកាបូនទាប ចិនរីករាយរួមសហការជាមួយប្រទេសអារ៉ាប់ឈូងសមុទ្រក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យធំនិង cloud computing បង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យបច្ចេកទេស៥Gនិង៦G ជាដើម ប្រការនេះមិនត្រឹមតែបានគ្រោងទិសដៅនៃកិច្ចសហប្រតិបតិ្តការថាមពលក្នុងដំណាក់កាលថ្មី នៃទំនាក់ទំនងរវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រប៉ុណ្ណោះទេ ថែមទាំងក៏បានលើកកម្ពស់កិច្ចសហប្រតិបតិ្តការផ្នែកបច្ចេកទេសខ្ពស់រវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រឡើងដល់កម្រិតថ្មី ព្រមទាំងបាននាំមកនូវកម្លាំងចលករថ្មីដល់សេដ្ឋកិច្ចនិងសង្គមរបស់ភាគីទាំងពីរផងដែរ ។
សុភាសិតអារ៉ាប់មួយបានលើកឡើងថា “ដើរដោយខ្លួនឯងលឿន តែដើរជាមួយគ្នានឹងដើរកាន់តែឆ្ងាយ ” រីឯប្រជាជនចិនក៏តែងតែនិយាយថា “មានមិត្តភក្តិច្រើននឹងដើរតាមផ្លូវកាន់តែរលូន ” ។ ឈរនៅទីចាប់ផ្តើមថ្មីក្នុងប្រវតិ្តសាស្ត្រ ទំនាក់ទំនងរវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ ពិតជានឹងមានភាពរស់រវើកកាន់តែខ្លាំងជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង