ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញចុះពិនិត្យមើលការរៀបចំដាក់តាំងភ្លើងលម្អនៅតាមសួនច្បារ និងដងផ្លូវសំខាន់ៗក្នុងក្រុងព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញចុះពិនិត្យមើលការរៀបចំដាក់តាំងភ្លើងលម្អនៅតាមសួនច្បារ និងដងផ្លូវសំខាន់ៗក្នុងក្រុងព្រះសីហនុ ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកឆ្នាំ២០២២នៅខេត្តព្រះសីហនុ៕
