**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)

ទ័ពមួកខៀវកម្ពុជា នាំយកអំណោយ ចែកជូនសិស្សសាលា នៅតំបន់ប្រៀ

អាហ្វ្រិកកណ្តាល៖ លោកវរសេនីយ៍ទោ ឡាំ ទេព មេបញ្ជាការរងកងអនុសេនាធំសំណង់វិស្វកម្មលេខ៤៣២ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានឱ្យដឹងថា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ស៊ឹម សំអៀត មេបញ្ជាការកងអនុសេនាធំវិស្វកម្មសំណង់លេខ៤៣២ បានដឹកនាំក្រុមការងារចំនួន១០នាក់ នាំយកអំណោយ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អង្ករចំនួន៣បាវ និងសម្ភារសិក្សា ដូចជា កាស្យូចំនួន៣គ្រឿង, សៀវភៅសរសេរតូច ចំនួន៣១៥ក្បាល, សៀវភៅធំចំនួន ៥ក្បាល, ហ្វឺតហាយឡាយ ចំនួន ២ប្រអប់, ខ្មៅដៃ ៤ប្រអប់ (១០០ដើម), ប្រដាប់ខួងខ្មៅដៃ ចំនួន ២ប្រអប់ (ចំនួន១០០), ទឹកលុប ចំនួន ១ប្រអប់, ប៊ីច ចំនួន ៤ប្រអប់ (ខៀវ ២ប្រអប់ ក្រហម ២ប្រអប់), ឧបករណ៍ចោះក្រដាស់ ចំនួន១, ក្រដាស់ Note ចំនួន ៥ដុំ, ប្រដាប់កឹបតូចចំនួន Nº 10, គ្រាប់កឹប ចំនួន ១ប្រអប់, ស្គត់ក្រាស់មុខ២ ចំនួន ១សុង, ស្គត់ស្តើងមុខ២ ចំនួន ១សុង, ឃ្នាប ចំនួន ១សុង, សឺមីក្រដាស ចំនួន ៦ដុំ, សឺមីពណ៌លឿង ចំនួន ១ដុំ, បន្ទាត់វែងប្រវែង ៥០០សង់ទីម៉ែត្រ ចំនូន ៤, កាវស្អិត ចំនួន ៤ដប ប្រគល់ជូនលោកនាយកសាលាដើម្បីចែកជូនសិស្សានុសិស្សនៅសាលា Dounia(Dounia School) នៅភូមិ Gbadou ក្នុងទីក្រុងប្រៀ(Bria .PK3)។ ដើម្បីជួយសម្រួលដល់ការលំបាក របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅទីនោះ។ អំណោយមនុស្សធម៌របស់កងកម្លាំងកម្ពុជា ក្នុងការការងារទំនាក់ទំនងរវាងកម្លាំងយោធា និង ប្រជាជនស៊ីវិល(CIMIC: Civil Military Coordination) ។

ក្នុងថ្ងៃដដែលកងអនុសេនាតូចកម្ទេចគ្រឿងផ្ទុះ កម្លាំងចំនួន១០នាក់ ដឹកនាំដោយលោក វរសេនីយ៍ទោ ណុង ងឿយ មេបញ្ជាការរង កងអនុសេនាធំវិស្វកម្មសំណង់លេខ៤៣២ បានធ្វើការកម្ទេចគ្រាប់ ចំនួន២គ្រាប់ នៅភូមី Douloungoa (PK8) គ្រាប់ទាំងនេះបានដោះបន្សាបមកពីភូមិ Gobolo ស្ថិតនៅក្នុងទីក្រុងBria ហើយបានធ្វើការកម្ទេចដោយជោគជ័យ១០០% ។

បញ្ជប់កម្មវិធី លោកមេបញ្ជាការ កងអនុសេនាធំវិស្វកម្មសំណង់លេខ ៤៣២ បានរៀបចំកម្មវិធីហូបបាយសាមគ្គីថ្ងៃត្រង់(Solidarity Lunch Reception)ដោយមានការចូលរួមពីមេបញ្ជាការតំបន់(Sector Commander)និងអង្គភាពMinuscaចំណុះ ប្រចាំទីក្រុងBria៕

 

អត្ថបទដែលជាប់ទាក់ទង