ប្រធានគណៈកម្មការនយោបាយបារាំង ដាក់សំណើ២ ដល់កម្ពុជា

ភ្នំពេញ៖ លោក[ Christophe-André FRASSA ]សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានគណៈកម្មការនយោបាយបារាំង [APF] បានដាក់សំណើចំនួន២ ដល់កម្ពុជា។
សូមបញ្ជាក់ថា សំណើចំនួនពីរនោះ រួមមាន៖
– កិច្ចសហប្រតិបត្តិការផ្លូវការរវាង APF និងសភាអន្តរសភាអាស៊ាន [AIPA]
– ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនាពេលអនាគតរបស់ APF នៅកម្ពុជា ដែលនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូង ចាប់តាំងពីការបង្កើតអង្គការនេះ ក្នុងឆ្នាំ១៩៦៧។
សំណើទាំងពីរ បានធ្វើឡើងនៅថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២ ពេលលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំអាហារថ្ងៃត្រង់ការងារជូនប្រធានគណៈកម្មការនយោបាយបារាំង ក្នុងអំឡុងពេលនៃបេសកកម្មសុឆន្ទៈរបស់លោក នៅព្រះរាជាណាចក្រកម្ពុជា។


