បុរសម្នាក់ជាអ្នកដឹកអាហារក្រុមហ៊ុន Food Panda ខ្យល់គរស្លាប់ នៅក្រោយស្តុបDN សង្កាត់ផ្សារដេប៉ូទី១
ភ្នំពេញ៖ ព្រោះតែជីវភាព ទេីបខំប្រឹងទាំងឈឺ ក៍មិនហ៊ានសម្រាក! បុរសម្នាក់ជាអ្នកដឹកអាហារក្រុមហ៊ុន Food Panda ខ្យល់គរ ស្លាប់ ខណៈពេលកំពុងដឹកអាហារឲ្យភ្ញៀវក្នុងម៉ោងការងាររបស់ខ្លួន បង្កការភ្ញាក់ផ្អើលឡេីងដល់អ្នកដំណេីរជួយសង្គ្រោះបឋមនិងហៅរថយន្តសាមុយ(119) មកពិនិត្យដែរ តែអកុសលជនរងគ្រោះបានផុតដង្ហេីមមុនពេទ្យមកដល់នៅក្រោយស្តុបDN សង្កាត់ផ្សារដេប៉ូទី១ ខ័ណ្ឌទួលគោក ភ្នំពេញ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ៕