**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ

ឯកឧត្ដម សក់ សេដ្ឋា ផ្ដាំផ្ញើឲ្យសិស្សានុសិស្ស ខិតខំយកចិត្តទុកដាក់ ប្រឡងបាក់ឌុប ឲ្យជាប់

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ៥ ធ្នូ ២០២២ នៅបរិវេណស្រុកបវេល នាថ្ងៃទី២ ធ្នូនេះ ឯកឧត្ដម សក់ សេដ្ឋា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកបវេល បានថ្លែងផ្ដាំផ្ញើឲ្យសិស្សានុសិស្ស ខិតខំយកចិត្តទុកដាក់ ប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឲ្យជាប់ ដើម្បីបន្តសិក្សាថ្នាក់មហាវិទ្យាល័យ ដែលអាចជំរុញឲ្យយើងងាយស្រួល ក្នុងការស្វែងរកការងារធ្វើ ។

ស្របពេលដែលថ្ងៃនេះ ជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ២ ធ្នូ ១៩៧៨-២ ធ្នូ ២០២២ ឯកឧត្ដម សក់ សេដ្ឋា បានលើកឡើងថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំង មហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។

ក្នុងឱកាសនោះដែរលោក សួន វែង ប្រធាន ស.ស.យ.ក ស្រុកបវេល បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបវេលតែងតែខិតខំស្វះស្វែងរក អាហារូបករណ៍ជូនប្អូនៗបើទោះបីជាប្អូនៗ ប្រឡងជាប់ឬធ្លាក់ក៏ដោយ ដើម្បីឱ្យមានឱកាសបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យនានាក្នុងខេត្តក៏ដូចជាទីក្រុងភ្នំពេញផងដែរ អាហារូបករណ៍ទាំងនោះបានមកពីសំណាក់ឯកឧត្តម សក់ សេដ្ឋា រួមមានអាហារូបករណ៍ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក០៣ខេត្ត បាត់ដំបង បន្ទាយមានជ័យ និងព្រៃវែង អាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ​សែន និងអាហារូបករណ៍របស់សម្តេចក្រឡាហោម ស ខេង តាមរយៈឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទាំងបរិញ្ញាបត្រ បរិញ្ញាបត្ររង និងកម្រិតបច្ចេកទេសវិជ្ជាជីវៈទី១ នៅសកលវិទ្យាល័យ និងវិទ្យាស្ថាននានាក្នុងខេត្តបាត់ដំបង ។

ប្រធាន ស.ស.យ.ក ស្រុកបវេល បញ្ជាក់ថា កាលពីឆ្នាំសិក្សា២០២០-២០២១ សិស្សថ្នាក់ទី១២នៃវិទ្យាល័យបវេល និងវិទ្យាល័យល្វា សរុបមាន ៤០៧ នាក់ ស្រីចំនួន ២២០ នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡង ២៧ ធ្នូ ២០២១ សរុបចំនួន ២៥៦ នាក់ ស្រីចំនួន ១៣៧ នាក់ ក្នុងនោះនិទ្ទេស A សរុប 07 នាក់ ស្រី 04 នាក់ និទ្ទេស B សរុប 15 នាក់ ស្រី 08 នាក់ និទ្ទេស C សរុប 51 នាក់ ស្រី 32 នាក់ និទ្ទេស D សរុប 71 នាក់ ស្រី 36 នាក់ និងនិទ្ទេស E សរុប 112 នាក់ ស្រី 57 នាក់ ស្មើនឹង ៦២.៨៩% បើធៀបនឹងថ្នាក់ខេត្ត ៦៩.៣២% ក្រោម ៦.៤៣ % ហើយបើធៀបនឹងថ្នាក់ជាតិ ៦៥.៦៥% ក្រោម ២.៧៦% ។ ដោយឡែកក្នុងឆ្នាំសិក្សា២០២១-២០២២នេះ សិស្សថ្នាក់ទី១២នៃវិទ្យាល័យបវេល និងវិទ្យាល័យល្វា សរុបមាន ៥៨១ នាក់ ស្រីចំនួន ៣៣០ នាក់ ដើម្បីត្រៀមឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡង ០៥ ធ្នូ ២០២២ នៅទីរួមខេត្តបាត់ដំបង ។

លើសពីនេះទៀតនោះ ក្នុងនាមការិយាល័យអបរំ យុវជន និងកីឡាស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបវេល គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម សក់ សេដ្ឋា ប្រធានក្រុមការងាររថ្នាក់ជាតិចុះមូលដ្ឋានស្រុកបវេល ដែលជានិច្ចជាកាលឯកឧត្តមប្រធាន តែងតែឧបត្ថម្ភ គាំទ្រ និងបានផ្តល់ឱកាស និងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សក្នុងស្រុកមិនដែលខកខានមួយឆ្នាំណាឡើយ ហើយជាពិសេស សូមថ្លែងអំណរគុណផងដែរចំពោះ ឯកឧត្តម អ៊ួង ចន្ធីប្រធានក្រុមការងារថ្នាក់ជាតិគាំទ្រយុវជនស្រុកបវេល ដែលបានយកចិត្តទុកដាក់ចំពោះយុវជន​ យុវសិស្ស និងបានគាំទ្រយ៉ាងពេញទំហឹង ទាំងស្មារតី សម្ភារៈ និងថវិកា ៕

អត្ថបទដែលជាប់ទាក់ទង