**ឯកឧត្តមទេសរដ្ឋមន្ដ្រី គី តិច បន្ដជួបជនរងគ្រោះជិត៣០០នាក់ទៀត ក្នុងសំណុំរឿងក្រុមហ៊ុន ឡេង ចាន់ណា ដែលជាជំនួបលើកទី៦**ចិនដាក់ទណ្ឌកម្មលើវិស័យការពារជាតិអាមេរិក ជុំវិញការផ្គត់ផ្គង់ទៅឲ្យតៃវ៉ាន់**កងកម្លាំងរុស្ស៊ីបំផ្លាញប្រព័ន្ធ HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនៅអ៊ុយក្រែន**សហរដ្ឋអាមេរិកព្រមានអ៊ុយក្រែនអំពីអំពើពុករលួយ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ នៃភាគីហត្ថលេខីនៃអនុស្សរណៈលើការយោគយល់គ្នា ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣-២០២៧**សៀវភៅជាខេមរភាសាស្តីពីការយល់ដឹងកាន់តែស៊ីជម្រៅគំនិតផ្តួចផ្តើមអរិយធម៌សកលត្រូវបានផ្សព្វផ្សាយជាសាធារណៈ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីធ្វើតេស្តរហ័សរកសារធាតុញៀនសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងអធិការកិច្ច**ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤**ឧបនាយករដ្ឋមន្រ្តី ស សុខា ពេញចិត្តការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា**WB អនុម័តលើកញ្ចប់ឥណទានថ្មីតម្លៃ ២៧៥លានដុល្លារ សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច ក្នុងរយៈពេលវែងឆ្ងាយទៅមុខ**អាជ្ញាធរខេត្តកំពង់ឆ្នាំង សហការជាមួយសមាគមក្រុមការងារ១០០រាត្រី និងអង្គការមេត្តាធម្មជាតិ ដឹកនាំយុទ្ធនាការដាំកូនឈើព្រៃលិចទឹក នៅក្នុងស្រុកបរិបូរណ៍ នាថ្ងៃ២៤ មិថុនា**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម អំពាវនាវឲ្យបងប្អូនប្រជាកសិករបង្កើនការប្រុងប្រយ័ត្ន ករណីផ្ទុះដង្កូវហ្វូងបង្កការខូចខាតកសិផល**សប្តាហ៍ទី២ នៃខែមិថុនានេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់ ក្រោយទទួលបានការអនុញ្ញាតនាពេលកន្លងមកបាន ៦០ករណី និងជួសជុលតូចតាចដោយក្រុមការងារសហគមន៍ ១៥៤ករណី**ក្រសួងអភិវឌ្ឍន៍ជនបទ និងខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវជនបទ ឱ្យក្លាយជាផ្លូវដែលអាចធន់និងការប្រែប្រួលអាកាសធាតុ**CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp**ឯកឧត្ដម វ៉ី សំណាង អំពាវនាវយ៉ាងទទូចដល់អាជ្ញាធរដែនដី ស្រុក ឃុំ ភូមិ តាមដានជាប់ជាប្រចាំ ករណីដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវប្រជាកសិករ**ឯកឧត្តម ឈាង វុន អញ្ជើញជាអធិបតីក្នុងកម្មវិធី ធ្វើបទបង្ហាញស្តីពីរចនាសម្ព័ន្ធ តួនាទី​ និងភារកិច្ចរបស់ PBO នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជូនគណៈកម្មការទី២ នៃរដ្ឋសភា​ និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋសភា**ក្រុមហ៊ុនចិន សន្យាបន្តទាក់ទាញក្រុមហ៊ុនវិនិយោគឲ្យបាន ១០០ក្រុមហ៊ុន មកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ក្នុងឆ្នាំ២០២៤នេះ**អគ្គនាយករង ប.ស.ស. អញ្ជើញធ្វើបទបង្ហាញពីប្រព័ន្ធសន្តិសុខសង្គម នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ”**ឃាត់ខ្លួនក្រុមក្លែងបន្លំ ធ្វើជានគរបាល ក្រោយធ្វើ​សកម្មភាព​ចាប់​ជំរិត​មនុស្ស ៣នាក់

ប្រុងប្រយ័ត្ន! ចំពោះទាញយកកម្មវិធីណាមួយ ដែលទាក់ទងទៅនិង Stable Diffusion ព្រោះមានលីងមួយចំនួនបង្កប់មេរោគ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ Stable Diffusion បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងច្រើន។

Stable Diffusion គឺជា ការបំលែងរូបភាពនៅលើកម្មវិធី Python ពីអត្ថបទទៅជារូបភាព (text-to-image) ពីរូបភាពទៅរូបភាព (image to image) ឬបន្ថែមរូបភាពក្នុងរូបភាព (Inpainting និង Outpainting) ជាដើម។

Stable Diffusion មានអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ ប៉ុន្តែវាក៏អាចមានផលអវិជ្ជមាន ដល់អ្នកប្រើប្រាស់ផងដែរ ប្រសិនបើលោកអ្នកពុំបានប្រុងប្រយ័ត្នមុននឹងទាញយក នូវកម្មវិធីណាមួយ ដែលទាក់ទងនឹង Stable Diffusion ព្រោះថានៅលើបណ្តាញអ៊ីនធឺណិត មាន link មួយចំនួនបង្កប់មេរោគ Trojan ឬ Spyware ជាដើម។

បរិយាយពាក្យគន្លឹះ៖
⁃ Text-to-Image: ការសរសេរជាអក្សរ ដើម្បីបំលែងជារូបភាពណាមួយដែលយើងចង់បាន
⁃ Image-to-Image: ការបំលែងពីរូបភាពមួយ ទៅជារូបភាពមួយទៀតដោយមាន animations ទៅតាមលោកអ្នកចង់បាន
⁃ Inpainting និង Outpainting: ការបន្ថែមរូបភាពអ្វីមួយ ចូលក្នុងរូបភាពដើម (ដោយគ្រាន់តែសរសេរជាអក្សរនោះវានឹងបំលែងដោយស្វ័យប្រវត្តិ Autogenerate)

» ប្រភេទនៃវីរុស (Virus)៖ ⁃ Key-logger: ប្រើប្រាស់ដើម្បីលួចយកឈ្មោះ username & password និងប្រមូលព័ត៌មានផ្ទាល់ខ្លួន ដែលអាចលក់ឲ្យភាគីទីបី ដើម្បីយកទៅប្រព្រឹត្តបទល្មើសផ្សេងទៀត ដូចជាការឆបោកដោយប្រើប្រាស់ ព័ត៌មានដែលលួចបាន។

⁃ Trojan: មេរោគដែលអនុញ្ញាតឱ្យជនអនាមិក ចូលគ្រប់គ្រង device របស់លោកអ្នក ដើម្បីលួចពត៌មានផ្សេងៗ។

⁃ Spyware: មេរោគដែលលួចយក ឬប្រមូលយកនូវព័ត៌មានរបស់ user ក្នុងកុំព្យទ័រ និង track browser ផងដែរ។

អាស្រ័យហេតុនេះសូមបងប្អូន អ្នកប្រើប្រាស់បណ្តាញអ៊ិនធឺណិតមេត្តាប្រុងប្រយ័ត្ន រាល់ការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ឬការទាញយកកម្មវិធីពីអ៊ីនធឺណិត៕

អត្ថបទដែលជាប់ទាក់ទង