**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំប្រចាំសប្តាហ៍ នៃខែវិច្ឆិកា

 


ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ នៃខែវិច្ឆិកា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើនរូប។

កិច្ចប្រជុំក្នុងសប្តាហ៍នេះ បានផ្តោតលើរបៀបវារៈធំៗចំនួនពីរ រួមមាន៖ ១).បទបង្ហាញស្តីពី ផែនទីបណ្តាញផ្លូវថ្នល់ឆ្នាំ២០២០ និងបញ្ជីសារពើភ័ណ្ឌ ផ្លូវជាតិ និងផ្លូវខេត្ត ដែលមានការរំលេចអំពីសាវតារសង្ខេបនៃការរៀបចំផែនទីបណ្តាញផ្លូវថ្នល់ រួមជាមួយគោលការណ៍នៃការគណនាប្រវែង និងការដាក់លេខ/ឈ្មោះផ្លូវនៅទូទាំងប្រទេស និង ២).បទបង្ហាញស្តីពី វឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដោយបានផ្តោតជាសំខាន់ទៅលើលទ្ធផល នៃការអនុវត្ត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ក្រោយការប្រកាសដាក់ឱ្យដំណើរការសាកល្បង កាលពីអំឡុងខែសីហា ឆ្នាំ២០២២។

ក្រោយបញ្ចប់ការជជែកពិភាក្សាលើរបៀបវារៈទាំងពីរខាងលើ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គប្រជុំ អំពីគម្រោងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការនិងដឹកជញ្ជូន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយភាគីអន្តរជាតិនានា ដែលក្នុងនោះមានដូចជា៖ ១).កិច្ចសហការជាមួយភាគីវៀតណាម ក្នុងការកំណត់ទីតាំងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាមួយផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ ដែលភាគីទាំងពីរបានបង្ហាញផែនទីទីតាំងចំណុចតភ្ជាប់ដែលមានភាពស៊ីគ្នា និងកំពុងរង់ចាំការរៀបចំលិខិតផ្លូវការជាលាយលក្ខណ៍អក្សរ ដើម្បីឈានទៅរកការអនុវត្តរួមគ្នាបន្ត និងការងារពិនិត្យលទ្ធភាពបើកច្រកព្រំដែននៃប្រទេសទាំងពីរ ២).កិច្ចសហការជាមួយភាគីថៃ ក្នុងការរិះរកនីតិវិធីដើម្បីបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀង ដើម្បីបញ្ចៀស និងកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-អារញ្ញប្រាថេត ៣).កិច្ចសហការជាមួយភាគីជប៉ុន ក្នុងការជំរុញនីតិវិធីដេញថ្លៃលើគម្រោងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ (កំពង់ផែស្វយ័តក្រុងព្រះសីហុន) ក្រោមប្រាក់កម្ចីពីរដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈ JICA ដែលគ្រោងនឹងសាងសង់នៅឆ្នាំ២០២៣ និងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៥ ឬ២០២៦ ៤).កិច្ចសហការជាមួយភាគីចិន លើការចុះហត្ថលេខាសម្រាប់កិច្ចព្រមព្រៀងគម្រោងសំខាន់ៗមួយចំនួន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ព្រមទាំងការត្រៀមលក្ខណៈរៀបចំពិធីសម្ពោធ និងពិធីបើកការដ្ឋាខ្សែផ្លូវជាតិអាទិភាព ដែលទទួលបានការឯកភាពពីរាជរដ្ឋាភិបាល និង ៥).ទស្សនីយភាពការដាក់បង្ហាញជាផ្លូវការរូបភាព3D នៃគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មពហុបំណងភ្នំពេញ Phnom Penh Logistics Complex-PPLC ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលជាការវិនិយោគសាងសង់ដោយក្រុមហ៊ុននៃប្រទេសសិង្ហបុរី។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងនាំយកសមិទ្ធផលជូនក្រសួង។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើបន្ថែមដល់ បុគ្គលិកមន្រ្តីរាជការទាំងអស់ សូមបន្តការយកចិត្តទុកដាក់បន្ថែមទៀតលើការបំពេញតួនាទីភារកិច្ចការងារតាមការបែងចែកភារកិច្ច ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលជូនរាជរដ្ឋាភិបាល និងជាតិមាតុភូមិកម្ពុជា ឱ្យមានការរីកចម្រើនឡើងបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង