ឯកឧត្តម ហួត ហាក់ ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ និងលើកទិសដៅបន្តរបស់លេខាធិការដ្ឋាន

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានលេខាធិការដ្ឋាន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ និងលើកទិសដៅបន្តរបស់លេខាធិការដ្ឋាន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានលេខាធិការដ្ឋាន និងលោក លោកស្រី នាងកញ្ញា ជាជំនួយការប្រចាំការ នៅការិយាល័យយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល (វិមាន ៧មករា) សរុប ចំនួន ២០រូប ដែលស្ថិតនៅសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕
