ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែវិច្ឆិកា និងលើកទិសដៅសម្រាប់ខែបន្ទាប់ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ឆ្នាំ២០២២ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក លោកកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យទាំង៣១ លោកអធិការនគរបាល្រុង ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧និងនាយប៉ុស្តិ៍ការពារព្រំដែនទាំង៣២ផងដែរ ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរដល់គ្រប់បណ្តាអង្គភាពទាំងអស់ ដែលបានខិតខំបំភារកិច្ចស្នូលរបស់ខ្លួនបានល្អប្រសើររយៈពេល១ខែនេះ។ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ គ្រប់ផ្នែក គ្រប់ថ្នាក់ទូទាំងខេត្ត ក្រោមការដឹកនាំ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងនគរបាលជាតិ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ បានបំពេញភារិច្ចដោយឆន្ទៈម៉ោះមុតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឲ្យសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គមទូទៅ ត្រូវបានពង្រឹងយ៉ាងរឹងមាំ ។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា៖ ទន្ទឹមនឹងសមិទ្ធិផលជោគជ័យនោះ ការបន្តកើតឡើងនូវបទល្មើសព្រហ្មទណ្ឌ ការកើតមានឡើងនៃគ្រោះថ្នាក់ចរាចរណ៍ ការជួញដូរ និងប្រើប្រាស់្រគ្រឿងញៀន បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា សុទ្ធសឹងជាកម្មវត្ថុដែលត្រូវប្រមូលផ្តុំគិតគូរដៅស្រាយបន្តទៀត ដើម្បីសំដៅរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងខេត្ត ។ មួយវិញទៀតជម្រុញកសាង និងចាត់តាំងអនុវត្តឲ្យបានសម្រេចនូវផែនការសកម្មភាពរបស់ផែនជំនាញនីមួយៗ និងផែនការសកម្មភាពរបស់អធិការដ្ឋាននគរបាលស្រុក ក្រុងទាំង៩ វរសេនាតូចនគរបាលការពារព្រំដែនទាំង៤។ ជាមួយគ្នានោះដែរបង្កើនការក្តាប់ និងប្រមូលផ្តុំព័ត៌មានទាក់ទិននិងសភាពការណ៍សន្តិសុខជាតិ ជាពិសេសផែនការ និងឧបាយកលឧទ្ទានកម្ម រួមទាំងការបំពុលព័ត៌មានតាមរយៈបណ្តាញសង្គម ដើម្បីចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ និងបង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានជាមួយភ្នាក់ងារអនុវត្តច្បាប់ ដើម្បីទប់ស្កាត់អំពើភេរវកម្ម បង្ការ ទប់ស្កាត់ និងបង្រ្កាបប្រកបដោយប្រសិទ្ធភាពនូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ពិសេសយកចិត្តទុកដាក់សកម្មភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដែលមានគោលដៅបំផ្លិចបំផ្លាញសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញដល់ការិយាល័យជំនាញ ក៏ដូចជាអធិការនរបាលស្រុក ក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាល បង្កើនការគ្រប់គ្រង ការចុះបញ្ជីធ្វើសំរង់ស្ថិតិប្រជាពលរដ្ឋ ស្នាក់នៅអចិន្ត្រៃយ៍ ស្នាក់នៅបណ្តោះអាសន្នតាមបណ្តាស្រុក ក្រុង។ មួយទៀតត្រូវចុះធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យទាន់ពេលវេលា។ ផ្តល់សៀវភៅគ្រួសារក៤ ជូនគ្រួសារប្រជាពលរដ្ឋតាមរយៈស្រុក ក្រុ ចុះបញ្ជីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍ប្រចាំខែវិច្ឆិកា របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័ន បានបង្ហាញថា បទល្មើសព្រហ្មទណ្ឌកើតឡើង៧លើក លើ២លើក ក្នុងនោះ បទល្មើសឧក្រិដ្ឋកើតឡើង៣លើក លើ១លើក ឃាតកម្ម៣លើ។ បទល្មើសមជ្ឈឹម កើតឡើង៤លើកលើ១លើក លួច៣លើក ហឹង្សាដោយចេតនា១លើក ។ បង្រ្កាបបទល្មើសព្រហ្មទណ្ឌ៥លើក លើ៧លើក ឃាត់ខ្លួន១១នាក់ វត្ថុតាងដកហូតម៉ូតូ១គ្រឿង ក្នុងនោះជនសង្ស័យពាក់ព័ន្ធសារធាតុញៀន៥នាក់(លួច៤នាក់ ហឹង្សាដោយចេតនា១នាក់) ។ បទល្មើសគ្រឿងញៀនខុសច្បាប់ បង្រ្កាបបាន ១៩លើកលើ១៤លើក ឃាត់ខ្លួន៣៧នាក់ ស្រី៣នាក់ (ថៃ១នាក់) ក្នុងនោះករណីជួញដូរ និងចែកចាយ១៤លើក ជនសង្ស័យ២៩នាក់ ស្រី២នាក់ (ថៃ១នាក់) ,ប្រើប្រាស់ ៥លើក ជនសង្ស័យ៨នាក់ ស្រី១នាក់ ។
វត្ថុតាងដកហូតបានថ្នាំញៀន(WY)២០២.៦៣ក្រាម-ថ្នាំមេតំហ្វេតាមីន Ice ១០២.៧ក្រាម-ទូរសព្ឌដៃ១៨គ្រឿង -ម៉ូតូ២គ្រឿង-ជញ្ជីង២និងឧបករណ៍សម្ភារៈមួយចំនួន។ បទល្មើសសេដ្ឋកិច្ចបង្រ្កាប១លើក ដកហូតរថយន្ត១គ្រឿង ប្រហិតចម្រុះ២៥តោន ។ គ្រោះថ្នាក់ចរាចរណ៍កើតឡើង៥លើកលើ៧លើក ថយចុះ២៦% ក្នុងនោះស្លាប់មនុស្ស៥លើ៥នាក់, របួសធ្ងន់៦លើ៤នាក់, ស្រាល៣លើ៣នាក់, ម៉ូតូខូចធ្ងន់២លើ៣គ្រឿង, ស្រាល៣លើ៦គ្រឿង, រថយន្តតូចខូចស្រា១លើ១គ្រឿង, យានធំខូចធ្ងន់ ១គ្រឿង ៕
