**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

សត្វព្រៃកម្រៗ ២០ប្រភេទ បង្ហាញវត្តមាន នៅក្នុងតំបន់អភិរក្ស ក្នុងខេត្តកោះកុង

ភ្នំពេញ៖ ប្រភេទសត្វកម្រៗចំនួន ២០ ប្រភេទ ត្រូវបានរកឃើញមានវត្តមាននៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ក្នុងខេត្តកោះកុង ដែលក្នុងនោះរួមមានសត្វពង្រូល ភេរោមច្រមុះ ឆ្កែព្រៃ ស្វាត្រោស ជ្រូកពោន ប្រើសស្បូវ និងសត្វព្រៃ និងថនិកសត្វ បក្សីជាច្រើនទៀត។

ទិន្នន័យថ្មីនៃវត្តមានសត្វព្រៃជាច្រើនប្រភេទក្នុងតំបន់ការ ពារធម្មជាតិកម្ពុជា បង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ប្រជាសហគមន៍ ដៃគូអភិវឌ្ឍ និងអង្គការដៃគូដែលធ្វើការងារលើផ្នែកអភិរក្សក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។
នេះគឺជាការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននៅថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ជាមួយការបង្ហាញពីមោទកភាពចំពោះក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ដែលបានខិតខំប្រឹងប្រឺងការសិក្សាស្រាវជ្រាវ ប្រមូលចងក្រងទិន្នន័យប្រភេទសត្វព្រៃ ដែលមានវត្តមាន នៅក្នុងតំបន់អភិរក្សរបស់ប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់ការអភិរក្ស និងសម្រាប់ការយល់ដឹងរបស់សាធារណេះជន។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ទិន្នន័យនៃវត្តមានសត្វព្រៃទាំងនេះ ត្រូវបានក្រុមការងារនៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» សហការជា មួយនាយកដ្ឋានអភិរក្សតំបន់ឆ្នេរនិងសមុទ្រ នៃអគ្គនាយកដ្ឋានតំបន់ ការពារធម្មជាតិ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុងសិក្សាស្រាវជ្រាវ ដោយបានចុះដោះម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងដែនជម្រកសត្វព្រៃខេត្តកោះកុងចំនួន ៣៤ ទីតាំងដោយប្រើរយៈពេល ០៣ ខែ ចាប់ពីថ្ងៃទី៨ ខែ សីហា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រុមការងារបានចុះប្រមូលទិន្នន័យពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយជាលទ្ធផល រកឃើញពីវត្តមានប្រភេទសត្វព្រៃមានដោយកម្រ និងប្រភេទសត្វមានដោយបង្គួរនៅក្នុងប្រទេសកម្ពុជា និងប្រភេទជិតផុតពូជខ្លាំង ប្រភេទជិតគំរាមកំហែង ប្រភេទជិតផុតពូជ ប្រភេទងាយរងគ្រោះ ប្រភេទមានការព្រួយបារម្ភតិចតូច ក្នុងបញ្ជីក្រហម IUCN ចំនួន ២០ ប្រភេទ និងប្រភេទថនិកសត្វ និងសត្វស្លាបផ្សេងៗជាច្រើនទៀត។

ប្រភេទសត្វកម្រៗទាំងនោះរួមមាន សត្វពង្រូល ភេរោមច្រមុះ ឆ្កែព្រៃ ស្វាត្រោស ស្វាក្តាម ខ្លាត្រី ជ្រូកពោន ឬព្រុល ប្រើសស្បូវ ឆ្មាដាវ កំប្រុកពណ៌ ប្រម៉ា ឈ្លូស ក្តាន់ញ៉ែងតូច សំពោចក្រអូប ជ្រូកព្រៃ
ត្រកួត កេងកងតូច មាន់ទោប្រាក់ ក្រសារតូច សំបកទំពាំង មាន់ព្រៃ និងប្រភេទថនិកសត្វ បក្សី មួយចំនួនទៀត។ ប្រភេទសត្វមួយចំនួនដែលបានរកឃើញនៅពេលនេះ ក៏បានបង្ហាញវត្តមាននៅតាមតំបន់ការពារធម្មជាតិផ្សេងៗទៀតនៅ ក្នុងការសិក្សាស្រាវជ្រាវកន្លងមកផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្រសួងបរិស្ថានសូមថ្លែងអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ មន្ទីរបរិស្ថាន មន្រ្តីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាននៃខេត្តកោះកុងគាំទ្រ ដោយគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួងបរិស្ថាសម្រួលក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក។


ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា រួបភាពសត្វព្រៃដែលថតបាននិងទិន្នន័យនានានឹងត្រូវមន្ត្រីជំនាញនៃក្រសួងបរិស្ថាន ធ្វើការវិភាគពីរបាយសត្វព្រៃ ស្ថានភាពទីជម្រក កត្តាគំរាមកំហែង ដែលជាកម្មវត្ថុធ្វើបច្ចុប្បន្នភាពតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង ដែនជម្រកសត្វព្រៃ នៅក្នុងខេត្តកោះកុង។

ជាមួយនឹងដំណឹងដ៏រីករាយនៃការរកឃើញវត្តមានសត្វព្រៃកម្រជាច្រើននេះ ក្នុងនាមក្រសួង
បរិស្ថាន ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នា ដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះរបស់កម្ពុជានេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋ លេខាធិការបានគូសបញ្ជាក់ថា ក្រសួងបរិស្ថានរួមនឹងដៃគូបាននិងកំពុងអនុវត្តទាំងវិធានការច្បាប់ផង និង វិធានការបង្កើតសេដ្ឋកិច្ចមូលដ្ឋានដើម្បីកាត់ផ្តាច់ការពឹងអាស្រ័យរបស់ប្រជាពលរដ្ឋទៅលើធនធានធម្មជាតិ ខណៈសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍរីកចម្រើន មានកំណើនការងារ និងប្រជាពលរដ្ឋមានចំណូលកាន់តែ ប្រសើរឡើង៕

 

អត្ថបទដែលជាប់ទាក់ទង