**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រីបង្កើនប្រសិទ្ធភាព លើផ្នែកបម្រើសេវាជូនប្រជាពលរដ្ឋ និង ការពារសន្តិសុខសណ្ដាប់ធ្នាប់ ឲ្យល្អប្រសើរក្នុងមូលដ្ឋាន

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចេញអនុសាសន៍ណែនាំដល់មន្ត្រីរាជការ ឲ្យបន្តខិតខំថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងបង្កើនប្រសិទ្ធភាពលើការបម្រើសេវា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យកាន់តែប្រសើរ ។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា ក្នុងបរិវេណវត្តឧត្តមមណីរង្សី ស្ថិតក្នុងភូមិចុង ឃុំសំបូរ ស្រុកបាធាយ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំការពារសុខសន្តិភាព ដែលមានស្រាប់ តាមរយៈគណៈបញ្ជាការឯកភាពស្រុក និងកម្លាំងសមត្ថកិច្ចភូមិ ឃុំ ត្រូវរក្សាឲ្យបាន សន្តិសុខ សណ្ដាប់ធ្នាប់ល្អ ស្ថេរភាពនយោបាយ ស្ថេរភាពសន្តិសុខសង្គមរបស់យើង កុំឲ្យមានអំពើចោរកម្ម ដែលជាការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ធ្វើដូច្នេះ គឺដើម្បីទទួលបាននូវការអភិវឌ្ឍន៍សមិទ្ធផលថ្មីៗ បន្ថែមទៀត។

លោកអភិបាលខេត្ត បានថ្លែងបន្តថា បច្ចុប្បន្ន ការទទួលសេវារបស់ប្រជាពលរដ្ឋ មិនចាំបាច់ធ្វើដំណើរទៅរកសេវា ដល់ទីរួមខេត្តនោះទេ ពោលគឺ សេវាអត្រានុកូលដ្ឋាន និងសេវារដ្ឋបាល គឺត្រូវទំនាក់ទំនងត្រឹមសាលាឃុំបានហើយ ដូចជាសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ លិខិតមរណភាព និងការបញ្ជាក់នីត្យានុកូលភាពផ្សេងៗទៀត ឬក៏កិច្ចការខ្លះត្រូវរត់រកត្រឹមតែការិយាល័យច្រកចេញចូលតែមួយ នៅសាលាស្រុកតែប៉ុណ្ណោះ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តបានសំណូមពរដល់គណៈកម្មការអាចារ្យវត្ត ខិតខំកែច្នៃធ្វើយ៉ាងណា ឱ្យក្លាយជាតំបន់ទេសចរណ៍ ដើម្បីជាការទាក់ទាញបន្ថែម ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទ មកចូលរួមកំសាន្តសប្បាយ ពេលមានពិធីបុណ្យ នៅក្នុងបរិវេណវត្តអារាមនេះ ។

សូមបញ្ជាក់ផងដែរថា សមិទ្ធផលថ្មីនៅក្នុងវត្តឧត្តមមណីរង្សី ដែលត្រូវធ្វើពិធីឆ្លងនោះមានដូចជា ព្រះវិហារមួយ , ដងទង់មួយគូ , ផ្លូវបេតុង ប្រវែង ៤៥០ម៉ែត្រ , ឧបដ្ឋានសាលាមួយខ្នង , រូបសំណាក , និងកុដសម្រាប់ព្រះសង្ឃ ។

ទន្ទឹមនិងនោះអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានយកឱកាសនោះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលមានសទ្ធាជ្រះថ្លា បានចូលរួមជាបច្ច័យដើម្បីកសាងនូវសមិទ្ធផលថ្មីៗ ក្នុងបរិវេណវត្តឧត្តមណីរង្សីនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង