ឯកឧត្តម គួច ចំរើន អញ្ជើញទស្សនកិច្ចលើនាវាពិឃាត កងស្វ័យការពារជើងទឹកជប៉ុន

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញទស្សនកិច្ចនៅលើនាវាពិឃាតកងស្វ័យការពារជើងទឹកជប៉ុន ០១គ្រឿងឈ្មោះ JS HARUSAME (DD.102) ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ក្នុងឱកាសនោះក៏មានទទួលស្វាគមន៍ដោយលោកវរនាវីទោ Ban Masayuki មេបញ្ជាការនាវាពិឃាតកងស្វ័យការពារជើងទឹកជប៉ុននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៏កាចូលចត នាវាពិឃាតស្វ័យការពារជើងទឹកជប៉ុន នៅលើទឹកដីខេត្តព្រះសីហនុនាពេលនេះ និងសូមឱ្យដំណើរទស្សនារបស់នាយ នាយនាវី និងពលនាវិកកងទ័ពជើងទឹកជប៉ុននៅក្នុងខេត្តព្រះសីហនុប្រកបដោយសុខសសុវត្ថិភាព ហើយកងកម្លាំងរបស់យើងនឹងចូលរួមសហការការ ពារសន្តិសុខសណ្តាប់សាធារណៈសម្រាប់ដំណើរកម្សាន្ត។
នាវាពិឃាតកងស្វ័យការពារជើងទឹកជប៉ុន ០១គ្រឿងមានឈ្មោះ JS HARUSAME (DD.102) ដឹកនាំដោយលោកវរនាវីឯក KUDO MASANORI មេបញ្ជាការកងស្វ័យការពារជើងទឹកជប៉ុន តំបន់២ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន និងក៏មានធ្វើលំហាត់រួមគ្នាផងដែរ។
ចំពោះលក្ខណៈបច្ចេកទេសនាវា JS HARUSAME (DD.102) ជាប្រភេទនាវាពិឃាដ មានបណ្ដោយ ១៥១ម៉ែត្រ ទទឹង ១៧,៤ម៉ែត្រ ជម្រៅ ទឹក ៥,២ម៉ែត្រ ទម្ងន់ ផ្ទុក ៤.៥៥០តោន នាវិកសរុបចំនួន ២០៥នាក់ និងមេបញ្ជាការនាវា លោកវរនាវីទោ Ban Masayuki ៕
