ឯកឧត្តម ជីវ សុងហាក់ ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃការអង្កេតដាន និងការដកហូតម្ហូបអាហារមកវិញ

ភ្នំពេញ៖ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារដឹកនាំ ការត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃការអង្កេតដាន និងការដកហូតម្ហូបអាហារមកវិញ រវាងក្រុមការងាររបស់ក្រសួងយុត្តិធម៌ ជាមួយនឹងក្រុមការងាររបស់ក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.)។

