ឯកឧត្តម ស៊ុំ ប៊ុនហុង បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រី គ.ជ.ប ស្ដីពីការដាក់ ការទទួល និងការដោះស្រាយបណ្ដឹង

ភ្នំពេញ៖ ឯកឧត្តម ស៊ុំ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រី គ.ជ.ប ស្ដីពីការដាក់ ការទទួល និងការដោះស្រាយបណ្ដឹងក្នុងដំណើរការនៃការបោះឆ្នោត នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង ។
