ប្រធានអាស៊ានឆ្នាំ២០២២ ចាប់ផ្តើមពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២នេះ បានចាប់ផ្ដើមពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែនបានឲ្យដឹងយ៉ាងដូច្នេះថា “ ប្រធានអាស៊ានឆ្នាំ២០២២ចាប់ផ្តើមពាក់
នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិត នៅកម្ពុជាមុនគេ។ខ្ញុំនឹងពាក់នាឡិកានេះក្នុងការប្រជុំអាស៊ាននៅភ្នំពេញនិងបន្តពាក់នៅឥណ្ឌូនេសុីពេលប្រជុំG20 ថ្ងៃ១៥ដល់១៦បន្ទាប់មក
ពាក់ចូលរួមប្រជុំAPECនៅថៃថ្ងៃ១៧និង ១៨វិច្ឆិកា២០២២ ព្រោះខ្ញុំចូលរួមទាំងនៅឥណ្ឌូនេសុីនិងថៃក្នុងនាម ជាប្រធានអាស៊ានឆ្នាំ២០២២ដែរ(ខ្មែរធ្វើបាន)”៕

