**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ

ឯកឧត្តម គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ

ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានទោសព្រហ្មទណ្ឌ ដែលទើបត្រូវបានតែងតាំងថ្មី ដោយអនុក្រឹតលេខៈ ៦៩២ អនក្រតត ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ស្តីពីការតែងតាំងមន្ត្រីរាជការ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងដោយប្រកាសលេខៈ ១៥២ កយប្រក/២២ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ស្តីពីការតែងតាំង និងប្រគល់ភារកិច្ចមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។

ឯកឧត្តម គឹម សន្តិភាព បានពន្យល់ បង្ហាញពីតួនាទី និងភារកិច្ចរបស់មន្ត្រីរាជការ ស្របតាមខ្លឹមសារ និងស្មារតីនៃអនុក្រឹត្យលេខៈ១៣០ អនក្រ.បក ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងយុត្តិធម៌ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងខ្លឹមសារនៃអនុក្រឹត្យ ប្រកាស និងសេចក្តីសម្រេចផ្សេងៗទៀត ក្នុងគោលបំណង ដើម្បីធ្វើទំនើបកម្មស្ថាប័នរដ្ឋ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន សីលធម៌ និងយុត្តិធម៌ ដែលជាយុត្តិសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងអាណត្តិទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ទន្ទឹមនឹងនេះ ឯកឧត្តម គឹម សន្តិភាព ក៏បានផ្តាំផ្ញើ ឱ្យមន្ត្រីទាំងអស់ត្រូវគោរពពេលវេលាធ្វើការងារ ខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវ ខិតខំបណ្ដុះបណ្តាលជំនាញរបស់ខ្លួន ព្រមទាំងជំនាញលើព័ត៌មានវិទ្យាដែលជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃស្រមតាមសម័យទំនើប និងជាពិសេសត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដោះស្រាយបញ្ហាដោយសន្តិវិធី និងត្រូវចេះអត់ឱនអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ។

នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការទទួលបន្ទុកនាយកដ្ឋានកិច្ចការអនុវត្តទោស និងការដោះលែងដោយមានលក្ខខណ្ឌ ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការ ទទួលបន្ទុកនាយកដ្ឋានកិច្ចការអនុគ្រោះទោស ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានទោសព្រហ្មទណ្ឌ ព្រមទាំងលោក លោកស្រី ជាអគ្គនាយករង ប្រធាន អនុប្រធាន នាយកដ្ឋាន និងប្រធាន អនុប្រធានការិយាល័យ ទាំងអស់នៅក្រោមឱវាទអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង