ឯកឧត្តម ជា ជេដ្ឋ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ និងចូលរួមមហាសន្និបាត នៅសាធារណរដ្ឋបារាំង

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាសមាជិកនៃក្រុមការងារទទួលបន្ទុកសើរើ លក្ខន្តិកៈ នៃសភាប្រើភាសាបារាំង ជាសមាជិកអចិន្រ្តៃយ៍នៃក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង និងជាប្រធានក្រុមមិត្តភាពកម្ពុជា-សភាសហព័ន្ធវ៉ាល់ឡូនីព្រុចសែល នាថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូចូលរួមប្រជុំក្រុមការងារទទួលបន្ទុកការសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំង និងចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ និងទស្សនកិច្ចការងារនៅសភាសហព័ន្ធវ៉ាល់ឡូនីព្រុចសែល-ប៊ែលហ្សិក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២ ។

