ឯកឧត្ដម សាយ សំអាល់ ផ្ញើសារគោរពជូនពរសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ក្នុងឱកាសចម្រើនជន្មាយុ

ភ្នំពេញ៖ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងបរិស្ថាន បានផ្ញើសារគោរពជូនពរសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងឱកាសចម្រើនជន្មាយុ។
នាឱកាសចម្រើនជន្មាយុ របស់សម្ដេចចៅហ្វាវាំង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ យើងខ្ញុំមានសេចក្តីសប្បាយរីករាយឥតឧបមា សូមចូលរួមអបអរសាទរ និងសូមគោរពជូនពរបវរមហាប្រសើរ ជូនសម្ដេចចៅហ្វាវាំង សូមទទួលបានសុខភាពល្អ បរិបូរណ៍ ចម្រើនជន្មាទីឃាយុយឺនយូរ កម្លាំងពលំមាំមួនជានិច្ចនិរន្តរ៍៕

