សម្ដេចតេជោ សុំការយោគយល់ ពីពលរដ្ឋ ចំពោះការរំខានចរាចរណ៍មួយចំនួន ក្នុងពេលកម្ពុជារៀបចំ កិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសុំការយោគយល់ ពីប្រជាពលរដ្ឋ ចំពោះការរំខានចរាចរណ៍មួយចំនួន ក្នុងពេលកម្ពុជារៀបចំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាសប្តាហ៍ក្រោយ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។
