វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បើកការប្រកួតផ្តាច់ព្រ័ត្រ ដើម្បីរកសិស្សជ័យលាភី នៃការប្រឡងចម្រៀងភាសាចិន ដែលកំពុងរៀន នៅក្នុងវិទ្យាស្ថាន

សិស្សានុសិស្សវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង(NUBB) ចំនួន១១រូបដែលត្រូវបានជាប់ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃ កម្មវិធីប្រលងកំពូលតារាចម្រៀងទាំង១០របស់វិទ្យាស្ថានខុងជឺ បាត់ដំបង ត្រូវបានធ្វើឡើងក្នុងការប្រកួត
ប្រជែងផ្តាច់ព្រ័ត្រ ដើម្បីជ្រើសរើសរកម្ចាស់ជ័យលាភីពិតប្រាកដ ដែលត្រូវបាន វិទ្យាស្ថានខុងជឺកំណត់ថា៖ “ជាកំពូលតារាចម្រៀងចិនទាំងដប់”នៅសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដោយមានវត្តមាន ពីលោកបណ្ឌិត សំ រ៉ានី សាកលវិ
ទ្យាធិការងសាកលវិទ្យាល័យជាតិបាត់ដំបងនិងជានាយកវិទ្យាស្ថានខុងជឺភាគីកម្ពុជា និងលោកលឹម សុជាតិ នាយករងវិទ្យាល័យស្តៅសន្តិភាព និងលោក ពេជ ឈឿត នាយកវិទ្យាល័យពេជ្រចិន្តា ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិ
ស្សជាច្រើនទៀត។
ថ្លែងក្នុងឱកាសបើកកម្មវិធីប្រឡងវគ្គផ្តាច់ព្រ័ត្រនៃកំពូលតារាចម្រៀងចិន ទាំង១០រូបនេះលោក យី យុងហ្ស៊ុង Yi Yongzhong នាយកវិទ្យាស្ថានខុងជឺ ភាគីចិន នៃ សាកលវិទ្យាល័យ ជាតិបាត់ដំបង បានថ្លែងថាកម្មវិធីប្រឡងចម្រៀងពិសេសមួយរបស់វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង គឺធ្វើឡើងក្នុងគោលបំ
ណង បង្កធ្វើឱ្យបរិយាកាសសិក្សាភាសាចិនកាន់តែសកម្ម ធ្វើឱ្យនិស្សិតកម្ពុជា យល់បានកាន់តែស៊ីជម្រៅអំពីវប្បធម៌ចិន និងដើម្បីបង្កើនចំណាប់អារម្មណ៍របស់សិស្សក្នុងការ “រៀនភាសាចិន” និងកាន់តែបង្ហាញអំពីស្មារតីរឹងមាំរបស់អ្នកសិក្សាថែមទៀតផងដែរ។
លោកនាយកវិទ្យាស្ថានខុងជឺភាគីចិនបានបង្ហាញពីក្តីរំភើបជាមួយនិងការថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមក្នុងកម្មវិធី”វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែងកំពូលតារាចម្រៀងចិនទាំងដប់”របស់វិទ្យាស្ថានខុងជឺនិងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្អូនៗសិស្សានុសិស្សទាំង១១ រូប ដែលជាប់មកដល់ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រលង កំពូលចម្រៀងទាំងដប់នេះ ។
លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបងនិងជាសហប្រធាននៃវិទ្យាស្ថានខុងជឺ ភាគីកម្ពុជា បានថ្លែងថា៖ភាសាចិនបានបំភ្លឺជីវិតមនុស្ស ហើយចម្រៀងច្រៀងពីអនាគត”ការប្រកួតប្រជែងកំពូលតារា ចម្រៀងចិនទាំងដប់” ដែលជាកម្មវិធីពិសេសមួយរបស់វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងនាពេលនេះ គឺធ្វើឡើងក្នុងគោលបំ
ណងធ្វើឱ្យបរិយាកាសសិក្សាភាសាចិនកាន់តែសកម្មធ្វើឲ្យនិស្សិតកម្ពុជាយល់កាន់តែស៊ីជម្រៅអំពីវប្បធម៌ចិន បង្កើនចំណាប់អារម្មណ៍របស់សិស្សក្នុងការរៀនភាសាចិន និងបង្ហាញពីស្មារតីរឹងមាំរបស់អ្នកសិក្សាទៀតផង។
តាមរយៈអ្នកសម្របសម្រួលកម្មវិធីបានឲ្យដឹងថាកម្មវិធីប្រកួតប្រជែងកំពូលតារាចម្រៀងចិនទាំងដប់លើកទី២ បានបើកដំណើរការ នៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២។ដោយមានអ្នកស្រលាញ់ចូលចិត្តភាសាចិន សរុបចំនួន ៤០រូប មកពីខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ ខេត្តសៀមរាបនិងតំបន់ផ្សេងៗទៀត។បានចូលរួមប្រកួតនៅវគ្គជម្រុះដំបូង។
លោក យី យុងហ្ស៊ុង Yi Yongzhong នាយកវិទ្យាស្ថានខុងជឺភាគីចិន នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានថ្លែងដោយសង្កត់ធ្ងន់ថា៖តន្ត្រីគឺគ្មានព្រំដែន ហើយបេក្ខជនទាំងអស់បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនម្នាក់ៗយ៉ាងជ្រាលជ្រៅ ចំពោះវប្បធម៌និងទេពកោសល្យចិន តាមរយៈនៃការបកស្រាយបទចម្រៀងចិនដ៏សែនពិរសរណ្តំ។ លោកនាយវិទ្យាស្ថានខុងជឺ ភាគីចិនបានបន្ថែមថា៖ ភាសាចិន គឺបំភ្លឺជីវិតមនុស្សហើយចម្រៀងក៏ច្រៀងពីក្តីសង្ឃឹម និង អនាគតផងដែរ។ លោក យី យុងហ្ស៊ុង បានគូសបញ្ជាក់ទៀតថា៖ ក្នុងនាមជាស្ពានសម្រាប់ការផ្លាស់ប្ដូរវប្បធម៌រវាងចិននិងកម្ពុជា វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង នឹងខិតខំបន្តពង្រឹ
ងទម្រង់នៃសកម្មភាពវប្បធម៌និងផ្តល់សម្រាប់អ្នកដែលស្រលាញ់ចូលចិត្ត ភាសាចិន ដើម្បីបានបង្ហាញពីសមត្ថភាព ទេពកោសល្យ និង បច្ចេកទេសផ្ទាល់ខ្លួនរបស់ពួកគេ ៕

