បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២១ តុលា ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៣២នាក់

ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ជនសង្ស័យចំនួន៣២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១២ករណីទូទាំងប្រទេស នៅថ្ងៃទី២១ ខែតុលា។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៣២នាក់ រួមមាន៖ +ជួញដូរ ៥ករណី ឃាត់ ១៣នាក់ +ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៦នាក់ +ប្រើប្រាស់ ៤ករណី ឃាត់ ១៣នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែតុលា រួមមាន៖ -មេតំហ្វេតាមីន(Ice) = ៦,១១ក្រាម និង៧កញ្ចប់តូច៕
