កងពលតូចលេខ៧០ បានទទួលអាវរងាជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក កែន តារា មេបញ្ជាការរងកងទ័ពជើងគោក តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បាននាំអំណោយអាវរងាជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនលោកឧត្តមសេនីយ៍ទោ សៅ ខាន់ មេបញ្ជាការរងកងពលតូចលេខ៧០ តំណាងលោកមេបញ្ជាការកងពល នៅទីបញ្ជាការកងវិស្វរកម្ម កងទ័ពជើងគោក ស្រុកបាទី ខេត្តតាកែវ ។
លោកឧត្តមសេនីយ៍ឯក កែន តារា បានថ្លែង ក្នុងពិធីចែកអាវរងាដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ថា សូមបន្តអនុវត្តតួនាទីចម្បង ក្នុងការបម្រើប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាព ក៏ដូចជាការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយនានាផងដែរ។
ក្នុងឱកាសជូនអំណោយនេះ លោកឧត្តមសេនីយ៍ឯក បាននាំមកនូវការនឹករលឹកពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងយកចិត្តទុកដាក់គិតគូរគ្រប់ពេលវេលាអំពីសុខទុក្ខរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងអង់អាចក្លាហាន យកអស់កម្លាំងកាយចិត្ត ៕

